Connect with us

តោះមកស្វែងយល់ពីគម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣នៅកម្ពុជា

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ កាលពីពេលថ្មីៗនេះថា ដោយសារតែកំណើនភ្ញៀវទេសចរ កម្ពុជា ដាច់ខាតត្រូវតែធ្វើការសាងសង់អាកាសយានដ្ឋានថ្មី ។
បើតាមរបាយការណ៍បានអោយដឹងថា រាជរដ្ឋាភិបាល បានអនុម័តរួចហើយ លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីៗ នៅកម្ពុជាចំនួន៣ រួមមាន ៖

  • ទី១៖ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ។ ក្នុងដំ ណើរទស្សនៈកិច្ចនោះ នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកនាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC អ្នកឧញ៉ា ពុង ខៀវសែ និងក្រុមហ៊ុនចិន ដើម្បីរួមគ្នាអភិវឌ្ឍន៍អាកាសយានដ្ឋានភ្នំពេញថ្មី លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ ។
    ដើម្បីសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និង ក្រុមហ៊ុនរបស់ឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន ១,៥០០លាន ដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារ ជារបស់ក្រុម OCIC និង ២៨០លានដុល្លារទៀត ជាដើមទុនចុះ បញ្ជី ។

  • ទី២៖ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវសាងសង់នៅពេលឆាប់ៗខាងមុខនេះ ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្រុកសូត្រនិគម លើផ្ទៃដី៧០០ហិកតា ។

  • ទី៣៖ អាកាសយានដ្ឋានកោះកុង ក៏ត្រូវសាងសង់លើផ្ទៃដី ប្រមាណ៧៥០ហិកតា នៅក្នុងស្រុកបទុមសារគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនចិន ឈ្មោះថា Union Development Group ដែលវិនិយោគលើទឹកប្រាក់ ប្រមាណ៣៥០លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា បើតាម សម្តេចតេជោ បន្ទាប់ពីក្រោយឆ្នាំ២០២៥ អាកាសយានដ្ឋានចាស់ អស់សមត្ថភាព ក្នុងការទទួលហើយ ព្រោះកម្ពុជា អាចនឹងឈានដល់ទទួលភ្ញៀវទេសចរ លើស១២លាននាក់ ។ សម្រាប់អាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ នឹងត្រូវពង្រីកទាំងផ្លូវចុះ ក៏ដូចជាផ្នែកដទៃទៀត ដែលអាចឈានដល់ ក្នុង១ឆ្នាំទទួល ៣លាននាក់ នៅក្រុងព្រះសីហនុ សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៨នេះ កម្ពុជា រំពឹងថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា អាចនឹងកើនឡើងដល់៦លាននាក់ ។ សម្តេចតេជោបញ្ជាក់ថា ដោយសារតែកត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម