Connect with us

រដ្ឋមន្រ្តីសាធារណៈការ បញ្ជាក់ថា កម្ពុជា ស្វាគមន៍ការវិនិយោគផ្លូវល្បឿនលឿន និងផ្លូវដែកពីវិនិយោគិនចិន

ភ្នំពេញ ៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយលោក Zhou Kequin អនុប្រធានសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន គណៈកម្មាធិការខេត្តChongqing ។
ក្នុងជំនួប ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនៅកម្ពុជា ដោយផ្តោតលើការតភ្ជាប់ផ្លូវថ្នល់ និង ផ្លូវដែកជាមួយប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសថៃ និង ប្រទេសចិនជាដើម។
ក្នុងន័យនេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ចំពោះវិនិយោគិនទាំងអស់មកពីខេត្តChongqing ដែលមានបំណងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ផ្លូវល្បឿនលឿន និងផ្លូវដែក ដើម្បីតភ្ជាប់ប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ និង ប្រទេសចិន (ខេត្តយូណាន) ព្រោះថាប្រទេសកម្ពុជាបានបង្កើតច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ វិថីមួយ និង ច្រករបៀងដឹកជញ្ជូនភាគខាងត្បូង ព្រោះគម្រោងនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់នៅក្នុងតំបន់។
សូមបញ្ជក់ថា លោក Zhou Kequin និងប្រតិភូ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់ការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ វិថីមួយ និង ដើម្បីស្វែងរកកាលានុវត្តភាពក្នុងការកសាងច្រករបៀងដឹកជញ្ជូនភាគខាងត្បូង រួមនឹងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តChongqing ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម