Connect with us

កម្ពុជា ស្នើរម៉ាឡេស៊ីផ្តល់លក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ ទើបអាចទាក់ទាញពលករ កម្ពុជា ទៅបម្រើការងារបាន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានណែនាំអោយទីភ្នាក់ងារជ្រើសរើសពលករទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ជួបពិភាក្សានិងឯកភាពគ្នាជាឯកច្ឆ័នលើលក្ខខណ្ឌការងារថ្មី មុននឹងដាក់ អោយក្រុមការងារបច្ចេកទេសប្រទេសទាំងពីរ ធ្វើការពិភាក្សាគ្នា ដើម្បីដាក់អោយរដ្ឋមន្រ្តីការងារ នៃប្រទេសទាំងពីរសម្រេចជាចុងក្រោយ ។
ការណែនាំនេះ បានធ្វើឡើងក្រោយពេលដែលប្រទេសម៉ាឡេស៊ី បានធ្វើការផ្លាស់ប្តូរលក្ខខណ្ឌ ការងារថ្មី ដែលរួមមាននីតិវិធីក្នុងការជ្រើសរើសពលករ និង ការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេស ពលករកម្ពុជា ឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែរក្សាចំហរទៅតាមអនុស្សរណៈនៃការយោគយល់គ្នា លើការជ្រើសរើស បណ្តុះ បណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ដែលទៅធ្វើការនៅម៉ាឡេស៊ី ដែលរដ្ឋាភិបាលទាំងពីរ បានព្រមព្រៀងជាមួយគ្នារួចហើយ ហើយវាជាឯកសាផ្លូវការស្របច្បាប់ ដែលក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យការងារកាន់តែប្រសើរថែមទៀត ។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងបន្តថា ប្រាក់ឈ្នួលនៅកម្ពុជា ក៏មានការកើនឡើងខ្ពស់ ដូច្នេះខាងម៉ាឡេស៊ីត្រូវផ្តល់ផលប្រយោជន៍ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួលខ្ពស់ និង លក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជា ចេញទៅធ្វើការនៅទីនោះបាន ។ រីឯប្រទេសដែលជាគោលដៅប្រកួតប្រជែងក៏មានច្រើនផងដែរ ដូចជាកូរ៉េ ជប៉ុន សឹង្ហបុរី ថៃជាដើម ។


គូររំលឹកថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។
បុច្ចប្បន្នមានកម្មករកម្ពុជាកំពុងធ្វើការនៅម៉ាឡេស៊ីប្រមាណជាង៣០០០នាក់នេះមិនរាប់បញ្ចូលទាំងកម្មករមិនមានភាពស្របច្បាប់ហើយក្រសួងកំពុងសិក្សាកម្មករខ្មែរដែលគ្មានភាពស្របច្បាប់នៅម៉ាឡេស៊ី។
សូមបញ្ជាក់ថា ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលទទួលបានកាអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ កំពុងធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន (គិតត្រឹម ខែតុលា ឆ្នាំ២០១៨)៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម