មូលហេតុដែលលោកខេមរៈ សិរីមន្ត ដាក់ឈ្មោះកូនស្រីថា « រាជនី »
កាលពីកន្លងមកថ្មីៗនេះ តារាចម្រៀង លោក ខេមរៈ សិរីមន្ត បានទម្លាយពីជីវិតឯកជនរួចមកហើយថាលោកមានកូន និងប្រពន្ធដែលកំពុងរស់នៅយ៉ាងមានសុភមង្គល។ លើសពីនេះ លោកសិរីមន្តដែលជាតារាចម្រៀងលំដាប់កំពូលម្នាក់នេះទើបតែមានដំណឹងល្អ ថ្មីមួយទៀតគឺ ភរិយារបស់លោកទើបតែប្រសូតបានបុត្រីដ៏គួរឲ្យស្រលាញ់ម្នាក់។
កាលពីល្ងាចម្សិលមិញកូនស្រីពៅ របស់លោកដែលដាក់ឈ្មោះថារាជនីបានប្រសូតនៅ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
ការសម្រាលបានទទួលជោគជ័យដោយដោយការវះកាត់។ តែទោះបីជាភរិយា របស់លោក ខេមរៈ សិរីមន្ត សម្រាលកូនដោយការវះកាត់ក្ដី ទារក និង ម្ដាយ មានសុខភាពល្អ មិនមានបញ្ហាអ្វីឡើយ។
គ្រាន់តែការសំរាលកូនស្រី ដែលជាកូនទី៣ របស់លោក ខេមរៈ សេរីមន្ត នេះ គេសង្កេតឃើញតារាចំរៀងរបស់ផលិតកម្មសាន់ដេ ដែលជាដៃគូធ្វើចាស់របស់លោកជាច្រើនបានមកធ្វើការសាកសួរសុខទុក្ខរូមមាន កញ្ញាសុខ ពិសី ជាដើម។
បើតាមប្រភពរបស់តារាចម្រៀងដែលជាមិត្តភក្តិរបស់លោក ខេមរៈ សិរីមន្ត ថាមូលហេតុដែលលោកដាក់ឈ្មោះកូនស្រីឈ្មោះរាជនី ដោយសារកូនស្រីម្នាក់ជាកូនដែលសំរាលដោយការវះកាត់ ហើយមិនសូវចេះយំខ្លាំងៗច្រើនឡើយពោលគឺប្រៀបដូចជាភាពស្រាលស្រទាន់ និងក្តីសង្ឃឹមម្យ៉ាងទៀតដែលជាមូុលហេតុនាំឲ្យកូនស្រីម្នាក់នេះជា សំណព្វចិត្ត របស់គាត់ផ្ទាល់៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍