កម្ពុជា ស្នើរធនាគារអភិវឌ្ឍន៍អាស៊ី ជួយលើគម្រោងផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមខេត្តក្រុង
ភ្នំពេញ ÷ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយលោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅប្រទេសកម្ពុជា។
ក្នុងជំនួប ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានបន្តគាំទ្រ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានពិភាក្សាលើគម្រោងកំពុងបន្តជាច្រើនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្តោតជាសំខាន់លើអាងគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានកត់សម្គាល់បញ្ហាកង្វល់ បញ្ហាប្រឈម និងបទពិសោធន៍ទទួលបានពីការអនុវត្តគម្រោងផ្សេងៗដែលខ្វះការសិក្សា និងការរៀបចំផែនការគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយតម្រូវការនៃកំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់ប្រទេសផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យលើការគាំទ្រដល់គម្រោងសំខាន់ៗដទៃទៀត ដែលក្នុងនោះរួមមាន៖ គម្រោងទាក់ទងនឹងការថែទាំជួសជុលផ្លូវថ្នល់ គម្រោងផែនការមេពេញលេញស្ដីពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្ដាខេត្ត-ក្រុងមួយចំនួន គម្រោងផែនការមេដឹកជញ្ជូនសាធារណៈក្រុង ក៏ដូចជាចូលរួមគាំទ្រ និងសហការជាមួយនឹងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកស្រី Durrani-Jamal បានសម្តែងនូវឆន្ទៈរបស់ខ្លួន ក្នុងការបន្តសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលសុំឱ្យពិនិត្យលើផែនការគម្រោងរបស់ ADB។
ក្នុងជំនួបនោះ លោកស្រី Durrani-Jamal បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី ពីគម្រោង និងសកម្មភាពថ្មីៗបំផុតជាច្រើនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលកំពុងធ្វើផែនការ និងអនុវត្តនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើផែនការនគរូបនីយកម្ម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍