Connect with us

ក្រុមយុវជនជាង៧០០នាក់ បានបញ្ចប់ការធ្វើដំណើរដោយថ្មើរជើងក្នុងរយៈចម្ងាយផ្លូវ៤០គីឡូម៉ែត្រ​ ទៅកាន់តំបន់ប្រវត្តិសាស្រ្ត

ភ្នំពេញ៖ ក្រុមយុវជនប្រមាណជាង៧០០នាក់ បានបញ្ចប់ការធ្វើដំណើរដោយថ្មើរជើងក្នុងរយៈចម្ងាយផ្លូវ៤០គីឡូម៉ែត្រទៅកាន់តំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនាតស៊ូរំដោះជាតិពីរបបប្រល័យពូជ​សាសន៍របស់វីរជន​ស្នេហាជាតិកាលពី៤០ឆ្នាំមុន។

ក្រុមយុវជនទាំងនេះ បានស្រែកជ័យឃោសជាមួយពាក្យស្លោក«ខ្ញុំធ្វើបាន» ក្រោយពីបញ្ចប់ការធ្វើដំណើរលើគន្លង​ផ្លូវគ្រប់ស្ថាន​ភាព​ក្នុងរយៈចម្ងាយផ្លូវ៤០គីឡូម៉ែត្រ ដែលចេញពីវត្តក្តុល ក្នុងទឹកដី ខេត្តត្បូងឃ្មុំ ដល់តំបន់ព្រំដែនកម្ពុជា-វៀតណាម និងមកបញ្ចប់នៅវិមាន២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាកន្លែងប្រារព្ធពិធី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ កំណើតរណសិរ្ស២ធ្នូ​។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការរួមគ្នាដើរ​លើគន្លង​​ផ្លូវទៅកាន់តំបន់ប្រវត្តិសាស្ត្រ៤០ឆ្នាំមុននេះ ក្នុងគោលបំណងឱ្យយុវជនគិតត្រឡប់ទៅអតីតកាល ដែលថ្នាក់ដឹក​នាំរបស់កម្ពុជាបានលួចឆ្លងកាត់វាលនេះទាំងយប់ ទាំងថ្ងៃ ដោយមិនដឹងទាំងស្លាប់ ឬរស់ផង ក្នុងបុព្វហេតុស្វែងរកការ​រំដោះជាតិ មាតុភូមិ ចេញពីក្រញ៉ាំខ្មែរក្រហម។ ឯកឧត្តម បានបង្ហាញអារម្មណ៍ថា ទោះបីជាហត់អស់កម្លាំងក៏ពិតមែន ប៉ុន្តែសប្បាយចិត្តដោយបានដើរនៅលើផ្លូវមួយដែលមិនមានគ្រាប់មីន និងនៅក្នុងកាល:ទេស:មួយដែលប្រទេស​​មានសន្តិភាព។

សូមបញ្ជាក់ថា អ្នកចូលរួមថ្មើរជើងនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ដោយត្រូវបានបែងចែកជាក្រុម ដោយក្រុមបុរសត្រូវធ្វើដំណើរនៅលើដងផ្លូវមួយ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ និងក្រុមនារី អាចដើរក្នុងចម្ងាយផ្លូវ ២០ក៏បាន ឬ ៤០គីឡូម៉ែត្រក៏បាន ដោយមាន ស្ពាយនូវកាបូប សាក់កាដូ អាហារបម្រុង ថ្នាំពេទ្យ ពិល មួក ខោអាវភ្លៀង ជា​ដើម ដើម្បីបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម