សណ្ឋាគារសាលាខេត្តកំពង់ធំ មានប្រវត្តិច្រើនគួរឲ្យព្រឺក្បាល
បើតាមការរៀបរាប់របស់អ្នកមើលថែអគារបុរាណ នៅមាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថា អគារនេះមានអាយុកាលប្រហែលជិត១០០ឆ្នាំហើយ ដែលអ្នកនៅស្ទឹងសែន ទីរួមខេត្តកំពង់ធំ តែងតែមានជំនឿថា អគារបុរាណនៅទីនេះល្បីមានខ្មោចលង និងគ្មានអ្នកណាហ៊ានរស់នៅ ឬមកលេងក្បែរៗនោះទេ។ អគារនេះធ្លាប់ត្រូវបានទុកចោលយ៉ាងស្ងាត់ជ្រងំ គួរឲ្យ សង្វេគ និងភ័យខ្លាចណាស់។
នៅជុំវិញបរិវេណអគារបុរាណនេះ មានដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ និងមានហ្វូងសត្វជ្រឹងពួនយំលើចុងឈើធំៗ ក្បែរនោះទៀតផង។ នៅខាងក្រោយអគារនេះ មានរោងអ្នកតា “ក្រហម-ក” ដែលអ្នករស់នៅជិតខាង និងក្បែរៗអគារនេះតែងតែមកគោរពបូជា និងមានជំនឿថា មានបារមីស័ក្តិសិទ្ធិថែមទៀតផង៕
#សណ្ឋាគារសាលាខេត្ត
#ក្រុងស្ទឹងសែន #ខេត្តកំពង់ធំ អត្ថបទ: សម្ភាសន៍ និងសួរអ្នកមើលថែអគារនេះដោយផ្ទាល់
រូបថត: ក្រុមទេសចរខ្មែរ-Khmer Tourist
ក្រុមទេសចរខ្មែរ-Khmer Tourist
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍