Jamie Carragher ថាឲ្យ Neymar និង PSG ខ្លាំងៗតែម្ដង ក្រោយ Liverpool ចាញ់ការ
ប្រកួត អង់គ្លេស៖ បន្ទាប់ពីក្រុមហង្សក្រហម Liverpool ត្រូវបានផ្តួលដោយ Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធកន្លងទៅនេះ អតីតកីឡាកររបស់ក្រុមហង្សក្រហម លោក Jamie Carragher បានថាឲ្យ Neymar និង PSG ខ្លាំងៗ តែម្ដង។ នេះមិនមែនជាលើកទី១ ទេដែល Neymar បានដេកដួលរមួលនៅលើទីលាន រំកិលចុះរំកិលឡើងដើម្បីទាមទារការពិន័យបានធ្វើឲ្យ Jamie Carragher យល់ថា យុទ្ធសាស្រ្តរបស់ក្រុម Paris Saint-Germain ពេលលេងជាមួយនឹង Liverpool ធ្វើឲ្យកីឡាករមានភាពអាម៉ាស់មុខចំពោះក្រុមគ្រួសាររបស់ពួកគេ។
Carragher បាននិយាយទៅកាន់ Viasport ថា វាពិតជាគួរឲ្យខឹងណាស់។ Neymar ពិតជាកីឡាករគួរឲ្យអាម៉ាស់ណាស់ ហើយប្រសិនបើគេបន្តធ្វើដូចនេះពេញមួយអាជីព រូបគេនឹងត្រូវបានអ្នកគាំទ្រចងចាំសម្រាប់រឿងប៉ិនធ្វើពុតជំនួសឲ្យការធ្វើជាកីឡាករដ៏អស្ចារ្យ ។ PSG គឺជាក្រុមដ៏អស្ចារ្យជាមួយនឹងកីឡាករដ៏អស្ចារ្យមួយចំនួន ហើយមិនចាំបាច់ប្រើវិធីសាស្ត្រទាំងនេះទេ។ មិនដឹងថា ពួកគេត្រលប់មកផ្ទះវិញហើយនិយាយជាមួយគ្រួសារ និងភរិយារបស់ពួកគេយ៉ាងណានោះទេ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍