Connect with us

របួសរបស់ Alexis Sanchez ក្លាយជាក្ដីកង្វល់មួយសម្រាប់ Manchester United

អង់គ្លេស៖ របួសរបស់ Alexis Sanchez ធ្វើឲ្យមានភាពស្រពិចស្រពិលអំពីវត្តមានគេក្នុងដំណើររបស់ Manchester United ទៅកាន់ទឹកដី Southampton នៅថ្ងៃសៅរ៍ ហើយក៏អាចនឹងខកខានការប្រកួតជាមួយនឹងអតីតក្លិប Arsenal នៅទឹកដី Old Trafford នៅប្រាំថ្ងៃក្រោយ។ កីឡាករវ័យ 29 ឆ្នាំរូបនេះបានរងរបួសសាច់ដុំនៅក្នុងការហ្វឹកហាត់នៅ Carrington កាលពីថ្ងៃព្រហស្បតិ៍ដែលតម្រូវឲ្យមានការពិនិត្យបន្ថែមទៀតដើម្បីបញ្ជាក់ស្ថានភាពនៃរបួស។ រូបគេបានបង្ហោះរូបភាពនៅលើ Instagram កាលល្ងាចថ្ងៃព្រហស្បតិ៍ដោយជើងខាងស្តាំបានរុំបង់។គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធអន្តរជាតិឆ៊ីលីខាងលើទាត់បញ្ចូលទីបានត្រឹមតែ ៤គ្រាប់សម្រាប់ ManUtd ក្នុងការបង្ហាញខ្លួនចំនួន ៣០លើក៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម