Connect with us

ប្រកួតជើងទី២ វគ្គផ្ដាច់ព្រ័ត្រ Copa Libertadores នឹងធ្វើនៅទឹកដី Santiago Bernabeu របស់ Real Madrid

បរទេស៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ Copa Libertadores នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu របស់ក្រុម Real Madrid បន្ទាប់ពីមានការវាយប្រហារទៅលើឡានក្រុង Boca Juniors របស់ក្រុមអ្នកគាំទ្រ River Plate ក្នុងទីក្រុង Buenos Aires។ ការប្រកួតរវាងក្រុមទាំងពីរត្រូវបានផ្អាកកាលពីសប្ដាហ៍មុន ដោយសារក្រុមអ្នកគាំទ្ររបស់ River Plate បានវាយប្រហារលើឡានក្រុងរបស់ក្លិប Boca Juniors។ មានកីឡាករមួយចំនួនបានរងរបួស ដោយសារអំបែងកញ្ចក់រថយន្ត មុនពេលក្រុមប៉ូលិសបាញ់ឧស្ម័នបង្ហួរទឹកភ្នែកបំបែកក្រុមអ្នកគាំទ្រ ហើយការរៀបចំប្រកួតឡើងវិញនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៨ខាងមុខ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម