Connect with us

Pep Guardiola សរសើរ និងចាប់អារម្មណ៍កីឡាករម្នាក់របស់ក្លិប Lyon ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អនៅ UCL

អង់គ្លេស៖ លោក Pep Guardiola បានសរសើរ និងចាប់អារម្មណ៍កីឡាករ Houssem Aouar របស់ក្លិប Lyon ដែលលេងបានយ៉ាងល្អក្នុងការប្រកួតរវាង ManCity និង Lyon ក្នុងលទ្ធផល ២-២ កាលពីថ្ងៃយប់អង្គារ។ Aouar បានទាត់បាល់បញ្ចូលទីចំនួន ៥គ្រាប់នៅក្នុងក្របខ័ណ្ឌ Ligue 1 រដូវកាលនេះ ហើយរកបាន ៣គ្រាប់ក្នុងការប្រកួតចំនួន ៥ប្រកួតនៅ Champions League ។ ខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះទាត់បញ្ចូលទីជាមធ្យម ២.៤គ្រាប់ និង ៤៤ប៉ះក្នុងមួយប្រកួតក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ។ អ្នកចាត់ការទូទៅរបស់ក្លិប ManCity បានហៅកីឡាករអន្តរជាតិបារាំងអាយុក្រោម ២១ឆ្នាំថា Houssem Aouar គឺជាកីឡាករដ៏ល្អម្នាក់ មិនគួរឲ្យជឿ។ រូបគេគ្រប់គ្រងដងខ្លួន និងបាល់បានល្អជាមួយនឹងគុណភាពបច្ចេកទេសដ៏អស្ចារ្យ។ គាត់ជាកីឡាករឆ្នើមក្នុងការប្រកួតជាមួយក្រុមយើង៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម