ManUtd បន្តកិច្ចសន្យារយៈពេលមួយឆ្នាំទៀតជាមួយ David de Gea ក្រោយមានពាក្យចរចាអារ៉ាមកីឡាករចង់ចេញពីក្លិប
អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានសម្រេចបន្ដកុងត្រាថ្មីជាមួយអ្នកចាំទី David de Gea រយៈពេលមួយឆ្នាំបន្ថែមទៀត ដើម្បីចៀសវាងនូវភាពមិនប្រាកដប្រជាណាមួយពីអនាគតរបស់អ្នកចាំទីរូបនេះដែលនឹងអាចមានការដោះដូរកីឡាករនាខែមករា។ បន្ទាប់ពីអ្នកចាំទីក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនចាប់ផ្ដើមគិតថា រូបគេអាចនឹងចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីទៅចូលរួមជាមួយក្រុមធំៗនៅអឺរ៉ុបរួចមក ក្លិបយក្សនៅអង់គ្លេសមួយនេះ បានសម្រេចផ្ដល់កុងត្រាថ្មីដល់រូបគេ ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២០ ដោយគិតចាប់ពីរដូវកាលក្រោយនេះទៅ។ ខណៈដែលគ្រូបង្វឹកលោក Jose Mourinho បានបញ្ជាក់ បន្ទាប់ពីការទទួលជ័យជម្នះ ១-០ លើក្រុម Young Boys កាលពីថ្ងៃអង្គារថា ក្រុមបិសាចក្រហមមិនចង់បាត់បង់អ្នកចាំទីដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ United ចំនួន ៤លើកក្នុងរយៈពេលប្រាំរដូវកាលកន្លងមកនេះនោះទេ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍