ស៊ីម៉ាក់ ចេញមុខចូលរួមក្នុងការប្រឆាំងនឹងការជួញដូរ និងបរិភោគសាច់សុនខ (ឆ្កែ) នៅកម្ពុជា
ភ្នំពេញ ÷ អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះកិច្ចព្រមព្រៀងជាមួយ លោកស្រីវេជ្ជបណ្ឌិត Kathrine Polak ប្រធានក្រុមសម្ពន្ធ័អន្តរជាតិការពារសត្វ (VIER PFOTEN International) និង លោកស្រីវេជ្ជបណ្ឌិត Martina Mayr នាយក និងស្ថាបនិកអង្គភាពសង្គ្រោះសត្វកម្ពុជា ដើម្បីសហការគ្នាសំរបសំរួលការងារសត្វសុនខនៅកម្ពជា ក៏ដូចជាជំរុញការផ្សព្វផ្សាយប្រឆាំងនឹងការជួញដូរ និងបរិភោគសាច់ឆ្កែនៅកម្ពុជា ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ អង្គការទាំង២ នឹងជួយគាំទ្រស៊ីម៉ាក់ឲ្យរៀបចំសិក្ខាសាលា ថតស្ពតអប់រំ ការងារផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងការងារផ្តល់ការជួយថែទាំសុខភាពសត្វសុនខជាដើម។ អង្គភាពស៊ីម៉ាក់ នឹងចូលរួមលើកកំពស់វប្បធម៌ ប្រពៃណី និងសីលធម៌ស្រលាញ់សុនខ ទាំងរូបភាពជាសុនខគ្រួសារ សុនខបំរើការងារដោះមីន ការងារសន្តិសុខជាដើម។
បើតា ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា ការជួញដូរ និងហូបសាច់សុនខកម្ពុជា អាចបង្កឲ្យមានបញ្ហា៤សំខាន់ៗ រួមមាន៖
- ទី១៖ បាត់បង់វប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ប្រជាជនខែ្មរ ដែលផ្តាំតកូនចៅដោយហាមមិនឲ្យបរិភោគសាច់សុនខឡើយ រហូតដល់យល់ថា ជាទង្វើនាំឲ្យចង្រៃដល់ខ្លួនឯង និងគ្រួសារ។ បើគ្មានវិធានការទេ ប្រពៃណី និងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះ នឹងរលាយសាបសូន្យមិនខានឡើយ។
- ទី២៖ ការបង្កអំពើចោរកម្ម និងបង្កបទល្មើសផេ្សងៗក្នុងសង្គម រួមទាំងទង្វើកាចសាហាវបង្កហិង្សាក្នុងគ្រួសារ។
- ទី៣៖ មានផលប៉ះពាល់ដល់សុខភាពសាធារណៈ មានប្រភេទជំងឺឆ្លងផងដែរ (នេះបើយោងតាមការវាយតំលៃ មន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី ហើយអង្គភាពស៊ីម៉ាក់ នឹងសហការរយៈ២ឆ្នាំ២០១៩-២០២០ ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមែលប៊ន ដើម្បីតាមដានជំងឺសុនខ នៃអង្គភាពស៊ីម៉ាក់)។
- ទី៤៖ ភាពអសីលម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្សជាតិ ជាពិសេសសុនខហិតមីន សុនខសន្តិសុខ (សម្រាប់សន្តិសុខគ្រួសារ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម សុនខប្រឆាំងគ្រឿងញៀន សុនខការពារព្រំដែនជាដើម។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជា និងអ្នកអនុវត្តច្បាប់ ចូលរួមលុបបំបាត់ភាពអសកម្មក្នុងសង្គមខែ្មរ និងរួមគ្នាលើកកម្ពស់ប្រពៃណី និងសីលធម៌សង្គមខែ្មរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍