Connect with us

សម្តេច​ ហេង​ សំរិន​ ធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្រ្តនៃការតស៊ូកាលពី40ឆ្នាំមុន នៅស្រុកស្នួល ខេត្តក្រចេះ

ក្រចេះ÷ សម្តេចអគ្គមហាពញាចក្រី ហេង​ សំរិន​ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​ 1 ខែធ្នូនេះ បានធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្រ្តនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា កាលពី40ឆ្នាំមុន។

សម្តេចចក្រី​ ហេង​ សំរិន​ បានមានប្រសាសន៍ថា ទីនេះកាលពី៤០ឆ្នាំមុន សម្តេចនិងឥស្សរជនស្នេហាជាតិ នៃគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត បានបង្កើតនូវរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ១៩៧៨ ដើម្បីរំដោះពីរបបប្រល័យពូជសាសន៏ បុល ពត និង ទទួលបានជ័យជំនះទាំងស្រុង នាថ្ងៃ ៧ មករា ១៩៧៩ រួមគ្នាកសាង និង អភិវឌ្ឍន៏ ប្រទេសកម្ពុជា។

សម្តេច​ បានលើកឡើងទៀតថា កាលពី៤០ឆ្នាំមុន ទីនេះជាសមរភូមិប្រយុទ្ធ មួយថ្ងៃៗឭតែសំឡេងគ្រាប់កំាភ្លើង។ តែពេលនេះតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ កសិ-ឧស្សាហកម្ម ដែលពលដ្ឋរស់នៅដោយសុខសន្តិភាព មិនភ័យខ្លាចពីការប្រយុទ្ធគ្នា មិនភ័យព្រួយពីការរត់គេចគ្រាប់កាំភ្លើងទៀតទេ។

ជាមួយនេះ រយៈពេល៤០ឆ្នាំក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូខ្លំាងណាស់ក្នុងការនាំមកនូវសុខសន្តិភាពជូនពលរដ្ឋ។ ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប៉ុលពត ដៃម្ខាងកសាងស្តារ អភិវឌ្ឍន៍ប្រទេសជាតិឡើង។

ក្នុងន័យនេះ សម្តេច​ ចក្រី​ បានអំពាវនាវជនរួមជាតិ និងយុវជនជំនាន់ក្រោយ​ រួមសាមគ្គីគ្នាថែរក្សាសុខសន្តិភាពដែលយើងទទួលបានមកដោយលំបាក ឲ្យបានគង់វង្សរហូតទៅ ដើម្បីប្រទេសជាតិទទួលបានការអភិវឌ្ឍបន្តទៀត​។ មានតែសន្តិភាពទេជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ នូវអ្វីៗគ្រប់យ៉ាង។

សូមបញ្ជាក់ថា ការធ្វើដំណើររបស់សម្តេចចក្រី ទៅកាន់តំបន់ប្រវត្តិសាស្ត្រនៃការតស៊ូនេះ ធ្វើឡើងមួយថ្ងៃ មុនការប្រារព្ធខួប 40ឆ្នាំនៃការបង្កើតរណសិរ្ស 2 ធ្នូ​ ដែលប្រារព្ធរៀបចំធំ នៅស្រុក ស្នួល​ ខេត្តក្រចេះ ដោយនឹងមានអ្នកចូលរួមប្រមាណ 2ម៉ឺននាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម