សភាពាណិជ្ជកម្មកម្ពុជា និង នេប៉ាល់ ឯកភាពគ្នាពង្រឹងកិច្ចសហការជំរុញការវិនិយោគនៅប្រទេសទាំងពីរ
នេប៉ាល់÷ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃនេះ បានជួបប្រជុំជាមួយលោកស្រីBhawani Rana ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មនេប៉ាល់ និង សមាជិក សមាជិការបស់សហព័ន្ធ។
បើតាមលោកឧកញ៉ា លឹម ហេង គោលបំណងនៃជំនួបនេះ គឺ ពិក្សាអំពីឱកាសនៃការចាប់ដៃគូវិនិយោគ រវាងប្រទេសកម្ពុជា និងប្រទេសនេប៉ាល់ និង បង្ហាញអំពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ជំនួបនេះបានបញ្ជប់ជាមួយលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ដោយភាគីខាងនេប៉ាល់ អះអាងថា នឹងមកស្វែងរកការវិនិយោគលើវារីអគ្គិសនីខ្នាតធំ និងតូចៗនៅឃុំស្រុកតាមជនបទក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានកំពុងអមដំណើរទស្សន:កិច្ចការងារជាមួយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅប្រទេសនេប៉ាល់ ពីថ្ងៃទី30 វិច្ឆិកា ដល់ថ្ងៃទី 2 ខែធ្នូ ឆ្នាំ2018៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍