Connect with us

ពិតជាគួរអោយភ្ញាកផ្អើលមែនទែន បេក្ខនារី កញ្ញា និង សុផល បានត្រលប់មកផ្ទះបាយនៃកម្មវិធី Master Chef Khmer វិញ

ភ្នំពេញ ៖ នៅយប់ម្សិលម៉ិញនេះ គណកម្មការនៃកម្មវិធី Master Chef Khmer បានចេញការសម្រេចមួយដែលធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលមែនទែន នោះគឺការផ្តល់ឪកាសដល់បេក្ខជនចំនួន៦រូប ធ្វើការប្រកួតសារជាថ្មី ដើម្បីដណ្តើមយកអាវអៀម(អាវចុងភៅ)ពីកម្មវិធី រួមនឹងឪកាសចូលរួមប្រកួតសារជាថ្មីជាមួយនឹងបេក្ខជនចំនួន១៣រូបផ្សេងទៀត ដែលមិនទាន់ធ្លាក់ចេញពីកម្មវិធី ។
បេក្ខជន ដែលបានធ្លាក់ចេញពីកម្មវិធី និងធ្វើការប្រកួតសារជាថ្មីកាលពីយប់ម៉ិញនេះ មានដូចជា សុខណៃ, ធីតា, មឿន, ថារី, កញ្ញា និង សុផល ។ ជាងនេះទៅទៀត បេក្ខជន២រូប ក្នុងចំណោម ៦រូបនេះ បានឈ្នះ និង ទទួលបានអាវអៀម ដើម្បីឡើងមកប្រកួតសារជាថ្មីក្នុងវគ្គបន្ទាប់ របស់កម្មវិធី Master Chef Khmer នោះ គឺបេក្ខនារី កញ្ញា និង សុផល ។
ការរៀបចំគណកម្មការនេះ ធ្វើឡើងស្របពេលដែលទស្សនិកជនរបស់កម្មវិធី Master Chef Khmer តែងតែរំពឹងថា បេក្ខនារី កញ្ញា នឹងមានឪកាសលើកទី២ ដើម្បីចូលរួមប្រកួតសារជាថ្មី ។ ទន្ទឹមគ្នានេះ បេក្ខជនសុផល ដែលទទួលការគាំទ្រថាជាបេក្ខជនឈ្នានីសកំពូលក្នុង កម្មវិធី ក៏បានទទួលអាវអៀម ដើម្បីចូលរួមប្រកួតសារជាថ្មីផងដែរ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម