ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ថៃ បានកើនដល់៧ពាន់លានដុល្លាអាមេរិក ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨នេះ
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានកើនឡើងរហូតដល់ជាង ៧ពាន់លានដុល្លារ នៅត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរាជរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ នឹងបន្តកើនឡើងថែមទៀត ហើយឈានទៅសម្រេចតាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិ ស័យ ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអះអាងថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ជាពិសេសក្នុងពេលដែលប្រទេសថៃ ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើឱ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP) អាចបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំក្រោយ ដើម្បីធានាការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍