រកឃើញម្ចាស់ជ័យលាភីនៃការប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ ប្រចាំឆ្នាំ២០១៨
កំពង់ចាម ៖ គណកម្មការរៀបចំការប្រកួតកីឡាហែលទឹកពានរង្វាន់តេជោសែន លើកទី៤ ប្រចាំ ឆ្នាំ២០១៨ បានរកឃើញម្ចាស់ជ័យលាភីនៃការហែលឯកត្តជន ហែលបណ្តាក់ និង ហែលជាក្រុម ក្នុងការប្រកួតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។
បើតាមគណកម្មការរៀបចំ បានអោយដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកនេះ មានកីឡាករ-កីឡាការិនីចំនួន ១២៥នាក់ ប្រុសចំនួន៦៨នាក់ ស្រី៥៧នាក់ មកពីក្លឹបចំនួន៨ បានចូលរួមប្រកួតប្រជែង លើវិញ្ញាសារឯកត្តជន វិញ្ញាសារហែលបណ្តាក់ និង វិញ្ញាសារកីឡាបាល់ទឹក ដោយមានការចូលរួមពីគ្រូបង្វឹកចំនួន១២នាក់ គរុសិស្ស និងសិស្សសាលា វិទ្យាចំនួន៤០០នាក់ បានចូលរួមទស្សនាការប្រកួតនេះផងដែរ ។
ការប្រកួតនេះ រៀបចំឡើងមានគោលបំណងរំលឹកដល់ថ្ងៃទី០២ ធ្នូ ១៩៧៨ ថ្ងៃបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ក៏ដូចជាថ្ងៃខួប នៃការសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែលជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល និងលោកព្រឹទ្ធាចារ្យ ហែម ថុន ផងដែរ ។
សម្រាប់វិញ្ញាសារហែលឯកត្តជន ជ័យលាភីលេខ១ ទទួលបានមេដាយ មាស១ និងថវិកា ៣០ម៉ឺនរៀល ចំនួន២៧នាក់, ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា ២០ម៉ឺនរៀល ចំនួន២៧នាក់, និង ជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ១ និងថវិកា ១២ម៉ឺនរៀល ចំនួន២៧ ។ សម្រាប់វិញ្ញាសារហែលបណ្តាក់ ជ័យលាភីលេខ១ ទទួលបានមេដាយមាស១ និងថវិកា ៣០ម៉ឺនរៀល ចំនួន៨នាក់, ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់១ និងថវិកា២០ម៉ឺនរៀល ចំនួន៨នាក់ និង ជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១ និងថវិកា១២ម៉ឺនរៀល ចំនួន៨ នាក់ ។
ចំណែកឯលទ្ធផលជាក្រុមវិញ ចំណាត់ថ្នាក់លេខ១ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកា ចំនួន ១ ២០០ ០០០ រៀល, ចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៨០០ ០០០រៀល និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ក្រុម ទទួលបានពាន១ និងថវិកាចំនួន ៤០០ ០០០រៀល ។ ដោយឡែកចំពោះក្រុមកីឡាបាល់ទឹក ចំណាត់ថ្នាក់លេខ១ មានចំនួន ១ក្រុម ទទួលបានថវិកា ២ ០០០ ០០០រៀល និងចំណាត់ថ្នាក់លេខ២ មានចំនួន១ក្រុម ទទួលបានថវិកា ១ ២០០ ០០០រៀល។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រៀមយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ២០២៣ខាងមុខ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍