Connect with us

សប្តាហ៍ម្ហូបអាហារអាមេរិក បានកំពុងចាប់ផ្តើមនៅកម្ពុជា ខណៈដែលការនាំចូលអាហារពីអាមេរិក មានសន្ទុះកើនឡើង

ភ្នំពេញ ៖ សប្តាហ៍ម្ហូបអាហារអាមេរិក បានកំពុងចាប់ផ្តើមហើយនៅក្នុងរាជធានីភ្នំពេញ ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី ១២ ខែធ្នូ ដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផលម្ហូបអាហារអាមេ រិក ដល់បណ្តាចុងភៅ និង ម្ចាស់ភោជនីយដ្ឋាននានា នៅកម្ពុជា ។
ព្រឹត្តិការណ៍នេះ សប្តាហ៍ម្ហូបអាហារអាមេរិក ( U.S Food Weeks) រៀបចំដោយ ស្ថានទូតសហរដ្ឋអាមេរិក រួមសហាការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា សហព័ន្ធនាំចេញសាច់របស់សហរដ្ឋអាមេរិក និង វិទ្យាស្ថានម្ហូបអាហារអាមេរិក ។

បើតាមកម្មវិធីដែលបានគ្រោងទុក ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែធ្នូ អ្នករៀបចំកម្មវិធី U.S. Foods Week នឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាដៃគូរអ្នកនាំចូល មេចុងភៅ និង ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីសកម្មភាពជាបន្តបន្ទាប់ពីផលិតផលម្ហូបអាហាររបស់អាមេរិក។
ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែធ្នូ ភោជនីយដ្ឋានឈានមុខចំនួន ១៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីពិសេសប៉្រូម៉ូសិន ទៅលើមុខម្ហូបសម្រាប់អាហារនិងស្រារបស់អាមេរិក។

ដោយឡែក នៅថ្ងៃទី ៤ ធ្នូ ស្អែកនេះ ការប្រកួតមេចុងភៅវ័យក្មេង នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ។ មេចុងភៅក្មេងៗមកពីបណ្តាភោជនីយដ្ឋាន និង សណ្ឋាគារនៅទូទាំងរាជធានីភ្នំពេញ ត្រូវបានអញ្ជើញឱ្យចូលរួម និងបង្ហាញពីជំនាញរបស់ពួកគេក្នុងការចំអិន និងរៀបចំម្ហូបអាហារដែលមានគ្រឿងផ្សំអាហារសហរដ្ឋអាមេរិក។ ពានរង្វាន់ពិសេសនឹងត្រូវប្រគល់ជូនមេចុងភៅវ័យក្មេងចំពោះសមិទ្ធផលរបស់ពួកគេ ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងជំរុញការផ្សព្វផ្សាយផលិតផលម្ហូបអាហាររបស់ខ្លួន នៅទីផ្សារប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នករស់នៅទីក្រុង និង ម្ចាស់ភោជនីយដ្ឋាននានា ព្រមទាំងភ្ញៀវទេសចរអន្តរជាតិ ។
បើតាមរបាយការណ៍ បានអោយដឹងថា ការនាំចូលចំណីអាហារពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជា បានកើនឡើងទ្វេដង គឺ ចាប់ពី១០, ៣លានដុល្លា ក្នុងឆ្នាំ ២០១៣ ដល់ ១៩,៦លានដុល្លា ក្នុងឆ្នាំ២០១៧ ។ ការកើនឡើងនូវតម្រូវការនេះ គឺបញ្ជាក់ឱ្យឃើញពីការរីកលូតលាស់ពីបណ្តា ចុងភៅទាំងឡាយក្នុងការផ្តល់ម្ហូបអាហារ ដើម្បីបំពេញតម្រូវការខុសៗគ្នារបស់អតិថិជននៅក្នុងប្រទេសកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម