Connect with us

តើនរណាជាម្ចាស់ពានរង្វាន់ Mnet Music Award MAMA 2018?

តន្ត្រីលំដាប់ធំកំពូលតំណាងឲ្យប្រទេសក្នុងតំបន់អាសុីដែលមានឈ្មោះថា Mnet Music Award ឬពាក្រកាត់ហៅថា MAMA 2018 នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ តារាចម្រៀងមកពីប្រទេសកូរ៉េខាងត្បូង ឬម្យ៉ាងទៀតដែលគេនិយមហៅ K-Pop នឹងចូលរួមច្រៀងបង្ហាញសមត្ថភាពដ៏អស្ចារ្យលើឆាកមហោស្របលំដាប់ពិភពលោកនៃទីក្រុងសេអ៊ូលដើម្បីដណ្តើមពានរង្វាន់ឆ្នាំ ២០១៨។
ក្នុងកម្មវិធីតន្ត្រីយក្ស Mnet Music Aword MAMA 2018 មានក្រុមជាច្រើនដែលចូលរួមដូចជា: ក្រុម BTS , ក្រុម Black Pink នឹង ក្រុមជាច្រើនទៀតដែលកំពុងតែប្រកួតប្រជែងយកបេក្ខភាពប្រកួត ដែលអាចមានសិទ្ធចូលនុប្រកួតប្រជែងដល់វគ្គផ្តាច់ព្រ័ត្ត តែទោះជាយ៉ាងណាតាមរយៈសន្ទុះនៃការគាំទ្រកន្លងមក គេបានរំពឹងទុកថាក្រុមតារាចម្រៀង BTS អាចមានលទ្ធភាពទទួលបានពានរង្វាន់ប្រចាំអាសីុនេះ។

អ្នកទាំងដឹងថាតើអ្នកណាជាម្ចាស់ពានរង្វាន់ Mnet Music Aword MAMA 2018 ការប្រគុំតន្ត្រីបែបប្រកួតប្រជែងនេះធ្វើដំណើររហូតដល់ទៅ ៣ប្រទេស ដូចជា៖ ប្រទេសជប៉ុន ប្រទេសកូរ៉េ និង ទីក្រុង ហុងកុង។ ទូរទស្សនិកជនអាចទស្សនាការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ MyTV នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសកូរ៉េ ។​​​ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ប្រទេសជប៉ុន និង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ទីក្រុងហុងកុង ប្រទេសចិន ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម