តោះ! មកមើលបងប្អូនភ្លោះជាមួយកញ្ញា រ៉ូលីនមកពីទ្វិបអាហ្វ្រិក មើលទៅម្យ៉ាងម្នាក់ទេអូ
ថ្មីៗនេះ កញ្ញា រ៉ូលីន តារាពហុវិស័យ ដែលមានសមត្ថភាពទាំងសម្ដែង ចម្រៀង ហើយសំនៀងដូចអ្នកចំរៀងប៉ែន រ៉ន ម្យ៉ាងទៀតគាត់ក៏ជាពិធីករដ៏មានប្រជាប្រិយ៍មួយរូបក្នុងកម្មវិធី “ពេញចិត្តឬអត់?” របស់ទូរទស្សន៍ MYTV បានបង្ហាញ រូបពិតរបស់ប្អូនគាត់មកពីទ្វិបអាហ្វ្រិកដែលមានមុខស្រដៀងគ្នាហួសពីការស្មានមិនដល់របស់ទស្សនិកជន។
ការបង្ហាញនេះ បានធ្វើឲ្យមហាជនអស់សំណើច ហួសចិត្ត ក្រោយបានឃើញរូបភាពកញ្ញា រ៉ូលីន បានបង្ហោះបែបនេះ ម្នាក់ៗ ក្នុងប្រព័ន្ធ Instagram បានចោទលាន់មាត់ថា ‘ជាដូចមែន’ ហើយបុិនប្អូនស្រីម្នាក់នោះក៏ជាតារាកំប្លែងម្នាក់ដែលកំពុងលេចធ្លោក្នុងបណ្តាយហ្វេសបុកដូចគ្នា។ តែតាមពិតរូបដែល លោក រ៉ូលីន បង្ហោះគឺ “នាងត្រងោល” ដែលមានឈ្មោះពិតថា Emmanuella អេម៉ាញូឡា សម្តែងរឿងកំប្លែងខ្លីៗរបស់ក្រុម Mark Angel នៅប្រទេសនីហ្សេរីយ៉ាសោះ។
ទាំងស្ទីលសក់ទាំងទឹកមុខមាត់ របស់ពួកគេទាំងពីរដូចគ្នាមែនទែន បើសិនជានៅជិតគ្នាវិញគឺដឹងតែបេះដាក់ហើយ។ រ៉ូលីនបាននិយាយថា៖ «នេះគ្រាន់តែជាការបង្ហោះលេងកម្សាន្តប៉ុណ្ណោះ ព្រោះចូលចិត្តធ្វើឲ្យទស្សនិកជនរីករាយច្រើនជាងកើតទុក្ខ ។»
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍