Carvajal ថា លោក Fernando Hierro ជាមនុស្សសាកសមបំផុតសម្រាប់តំណែងគ្រូជម្រើសជាតិអេស្ប៉ាញ
ខ្សែការពារ Dani Carvajal ថា លោក Fernando Hierro ជាមនុស្សសាកសមបំផុតសម្រាប់តំណែងគ្រូជម្រើសជាតិអេស្ប៉ាញនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។
សមាជិករបស់ Real Madrid បានបន្ថែមថា៖ សម្រាប់គំនិតខ្ញុំ លោក Hierro គឺជាមនុស្សដ៏សាកសមបំផុតសម្រាប់ការដឹកនាំក្រុមជម្រើសជាតិ គាត់គឺជាអ្នកដឹកនាំដល់មានភាពទទួលខុសត្រូវបំផុត គាត់គឺជាគ្រូបង្វឹកដ៏ល្អហើយពួកយើងនឹងគាំទ្រគាត់រហូតដល់ទីបញ្ចប់។
លោក Julen Lopetegui ត្រូវបានដកតំណែងជាគ្រូបង្គោល មិនដល់២៤ម៉ោងផង ក្រោយយល់ព្រមដឹកនាំ Real Madrid ហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញចាត់ទុកថា ការយល់ព្រមទៅក្រុមជើងឯក Champions League ចំពេលសមាជិកទាំងអស់កំពុងតែផ្ដោតលើ World Cup នេះ ជារឿងទង្វើមិនសមរម្យ។
លោក Hierro ដែលបញ្ចប់អាជីពបាល់ទាត់នៅ Bolton កាលឆ្នាំ២០០៤/២០០៥ បានដឹកនាំក្រុមគោជល់ឆ្លងផុតក្នុងពូល B នៅព្រឹត្តិការណ៍ FIFA World Cup 2018 ដោយត្រូវបន្តជួបជាមួយម្ចាស់ផ្ទះរុស្ស៊ីនៅវគ្គ១៦ក្រុមចុងក្រោយ។

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍