ចំនួនភ្ញៀវទេសចរទៅទស្សនាតំបន់អង្គរ បានកើនដល់ជាង២លាន ៣សែននាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨
ភ្នំពេញៈ កម្ពុជា រកចំណូលបាន ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ បានកើនឡើង ៩, ២៧ ភាគរយ ពោលគឺ ដល់ជាង ១០៤ លានដុល្លារ ក្នុងរយៈពេល ១១ ខែក្នុងឆ្នាំ២០១៨ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ។
បើយោងតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានអង្គរ ដែលជាសហគ្រាសរដ្ឋទទួលបន្ទុកគ្រប់គ្រងការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ បានអោយដឹងថា ចំនួនភ្ញៀវទេសចរមកទស្សនានៅតំបន់អង្គរបានកើនឡើង ៦,០៩ ភាគរយ មានន័យថា កើនដល់ជាង ២ លាន ៣សែននាក់ ក្នុងរយៈពេល ១១ ខែនេះ ។
ទោះជាយ៉ាងណា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៨មុននេះ ប្រាក់ចំណូល បានធ្លាក់ចុះ ៧,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ មកនៅត្រឹមជាង ១០ លានដុល្លារ ខណៈចំនួនភ្ញៀវបានថយចុះ ៦,៤៦ ភាគរយ មកនៅត្រឹមជាង ២៣ ម៉ឺននាក់ ។
កម្ពុជា ការរំពឹងថា ពេញមួយឆ្នាំ២០១៨នេះ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ។ តាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល មានផែនការទាក់ទាញភ្ញៀវទេសចរ ឱ្យបានប្រមាណ ៣០លាននាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ នៅអំឡុងឆ្នាំ២០៣០ខាងមុខ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍