ស៊ីម៉ាក់ គ្រោងដាក់ពង្រាយកម្លាំងជាង ១៧០០នាក់ សម្រាប់ប្រតិបត្តិការការងារដោះមីនក្នុងឆ្នាំ ២០១៩ លើគម្រោងចំនួន ២៩
ភ្នំពេញ៖ អគ្គនាយក មជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងអោយដឹង ថា សម្រាប់ផែនការឆ្នាំ២០១៩ ស៊ីម៉ាក់ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា ជាមួយសកម្មភាពអប់រំ ការស្រាវជ្រាវតំបន់គំរាមកំហែង និង ការជួយសង្គ្រោះជនពិការដោយសារមីន ។ ក្នុងនោះ ស៊ីម៉ាក់ ក៏នឹងដាក់ពង្រាយកំលាំងប្រតិបតិ្តការប្រមាណ១,៧០០នាក់ សុនខ ៦៨ក្បាល គ្រឿងចក្រកំទេចមីនចំនួន៤៥គ្រឿង និង កំលាំងអន្តរាគមន៍បណ្តាញសគ្រ័ចិត្តជាង ២,៥០០នាក់ ដើម្បីចុះធ្វើសកម្មភាព ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតប និងផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីសំរេចគោលដៅផែនការឆ្នាំ២០១៩ អង្គភាពស៊ីម៉ាក់ ត្រូវអនុវត្តគម្រោងនានា ចំនួន២៩ គម្រោង គិតជាថវិកាចំនួនជាង ១៦លានដុល្លារអាមេរិក ក្នុងនោះ មកដល់ពេលនេះ មានគម្រោងមួយចំនួន បានទទួលការអនុមត័រួចហើយ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ ។ សម្រាប់គម្រោងនៅសល់ កំពុងស្ថិតក្នុងដំណាក់កាលចរចារ ដើម្បីទទួលបានការឯកភាព។
បើតាមរបាយការណ៍ពីមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅ រយៈពេល១០ខែ ឆ្នាំ២០១៨នេះ អង្គភាពស៊ីម៉ាក់ បានរំដោះផ្ទៃដីចំនួនជាង៧៥គីឡូម៉ែត្រក្រឡា ក្នុងនោះ រុករកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានសរុបរួមមានចំនួន៣៧,៦៦៥គ្រាប់ ។
ក្រៅពីការងាររុករកគ្រាប់មីនហើយនោះ ស៊ីម៉ាក់ ក៏បានធ្វើសកម្មភាពអប់រំនូវការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ការងារស្រាវជ្រាវតំបន់គ្រាប់មីន និង ការហ្វឹកហ្វឺនជំនាញសកម្មភាពកំចាត់មីន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍