ក្រោយឈ្នះបិទវគ្គបែលហ្ស៊ិកបន្តឡើងទៅប៉ះជប៉ុន ដោយឡែកអង់គ្លេសត្រូវជួបកូឡុំប៊ីនៅវគ្គ១៦ក្រុម
ក្រោយឈ្នះ១ទល់នឹង០នៅថ្ងៃបិទវគ្គចែកពូល G បែលហ្ស៊ិកបន្តឡើងទៅប៉ះជប៉ុន ដោយឡែកអង់គ្លេសត្រូវជួបកូឡុំប៊ីនៅវគ្គ១៦ក្រុម។ ក្នុងជំនួបរវាងក្រុមបិសាចក្រហម និង ក្រុមតោកំណាចបានបញ្ចប់ទៅដោយការស៊ុត១គ្រាប់របស់ខ្សែបម្រើ Adnan Januzaj នៅវគ្គទី២
ដោយជួយឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកឈរនៅកំពូលតារាងពូល G ដោយមាន៩ពិន្ទុនៅក្នុងដៃ ខណៈអង់គ្លេសនៅលេខ២មាន៦ពិន្ទុ។ នៅក្នុងពេលដំណាលគ្នានោះ ក្រុមជម្រើសជាតិទុយណេស៊ីបានវាយបកយកឈ្នះក្រុមជម្រើសជាតិប៉ាណាម៉ា២ទល់នឹង១។
កីឡាករ Yassine Meriah បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងនៅនាទីទី៣៣ដោយធ្វើឲ្យប៉ាណាម៉ាជាអ្នកនាំមុខបានមុន ប៉ុន្តែកីឡាករ Ben Youssef និង Wahbi Khazri បានរកគ្រាប់បាល់ម្នាក់១គ្រាប់មកវិញឲ្យទុយណេស៊ីស្រវ៉ា៣ពិន្ទុតែម្តង។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍