Mbappe ឈ្នះពានរង្វាន់យុវជនអាយុក្រោម ២១ឆ្នាំរបស់ Kopa Trophy
បារាំង៖ ខ្សែប្រយុទ្ធ Kylian Mbappe បានឈ្នះពានរង្វាន់ Kopa Trophy លើកទីមួយ ជាកីឡាករឆ្នើមក្រោមអាយុ ២១ ឆ្នាំ ក្នុងឆ្នាំ ២០១៨។ ពានរង្វាន់នេះ ត្រូវបានដាក់បញ្ចូលអមជាមួយនឹងពានរង្វាន់ Ballon d’Or ដែលត្រូវបានរៀបចំដោយសហព័ន្ធបាល់ទាត់បារាំងផងដែរ ។ Mbappe បានឈ្នះពានជាច្រើន បន្ទាប់ពីផ្លាស់ពីក្លិប Monaco ទៅកាន់ក្លិបយក្សនៅបារាំងគឺក្លិប Paris Saint-Germain ដោយបានឈ្នះពានរង្វាន់ Ligue 1 ជាប់គ្នា ២ដង និង ជាកីឡាករសំខាន់ក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់ប្រទេសបារាំង។
សម្រាប់កីឡាករ ដែលទទួលសំឡេងគាំទ្រលេខ២ គឺ Christian Pulisic របស់អាមេរិក និង លេខ៣ គឺ Justin Kluivert របស់ហូឡង់ ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍