Connect with us

Luka Modric វ៉ាដាច់ Lionel Messi និង Cristiano Ronaldo ឈ្នះពាន Ballon d’Or ឆ្នាំ២០១៨

បារាំង ៖ ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid និងជាជម្រើសជាតិក្រូអាត Luka Modric បានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ ក្លាយជាកីឡាករទីមួយ ដែលអាចបញ្ចប់យុគសម័យ Lionel Messi និង Cristiano Ronaldo ដែលតែងតែផ្លាស់ប្ដូរវេនគ្នា ឈ្នះពានរង្វាន់នេះ ម្នាក់ម្ដងក្នុងរយៈពេលជាងមួយទសវត្សរ៍ ។ Modric វ័យ ៣៣ឆ្នាំបានឈ្នះពាន់រង្វាន់ Champions League ជាលើកទីបី កាលពីខែឧសភាមុនពេលជួយក្រូអាតឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូង ។
អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល និង ក្លឹប AC Milan កីឡាករ Kaka ក្នុងឆ្នាំ ២០០៧ គឺជាកីឡាករចុងក្រោយ ដែលអាចដណ្ដើមពានរង្វាន់នេះពី Messi និង Ronaldo ។
Ronaldo ដែលបានចូលរួមជាមួយក្រុម Juventus ដោយចេញពីក្រុម Real Madrid កាលពីរដូវក្តៅ បានស្ថិតនៅលំដាប់ទី២ ខណៈគូប្រជែង គឺ កីឡាករ Messi របស់ក្រុម Barcelona បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម