Connect with us

ពលរដ្ឋ កំពុងងឿងឆ្ងល់ពីតម្លៃប្រេងសាំង ដែលថោកជាងប្រេងម៉ាហ្សូត នាពេលបច្ចុប្បន្ននេះ

ភ្នំពេញ ៖ តម្លៃប្រេងសាំងសម្រាប់លក់រាយនៅកម្ពុជា បានបន្តធ្លាក់ចុះ ខណៈតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ ហាក់មានសញ្ញាកើនឡើងវិញ ដោយសារកិច្ចព្រមព្រៀងកាត់បន្ថយទិន្នផលប្រេង និង សន្តិភាពពាណិជ្ជកម្មបណ្តោះអាសន្នរវាងសហអាមេរិក និងចិន ។


យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា តម្លៃប្រេងសាំង បានធ្លាក់ថ្លៃ ២០០ រៀល មកនៅត្រឹម ៣,៤៥០ រៀលក្នុង ១លីត្រ ខណៈដែលប្រេងម៉ាស៊ូត បានធ្លាក់ចុះ ៣០០ រៀលក្នុង ១លីត្រមកនៅត្រឹម ៣,៥០០ រៀល សម្រាប់រយៈពេល ពីថ្ងៃទី ១ ដល់ ១៥ ធ្នូ ឆ្នាំ ២០១៨ ។
ការធ្លាក់ចុះថ្លៃនេះ ត្រូវបានក្រសួងពាណិជ្ជកម្ម លើកឡើងថា បណ្តាលមកពីការធ្លាក់ចុះតម្លៃប្រេងនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ជាធម្មតា ក្រសួងវាយតម្លៃតម្លៃប្រេងសម្រាប់លក់រាយរៀងរាល់ ២ សប្តាហ៍ម្តងដើម្បីឲ្យស្របទៅតាមការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារ។
ទោះយ៉ាងណា អ្នកប្រើប្រាស់ប្រេងម៉ាហ្សូត ជាច្រើន បានកំពុងងឿងឆ្ងល់ចំពោះតម្លៃប្រេងម៉ាហ្សូត ដែលបច្ចុប្បន្ននេះ ថ្លៃជាងប្រេងសាំងទៅវិញ ខណៈពេលមុន ប្រេងម៉ាហ្សូត មានតម្លៃ ថោកជាងប្រេងសំាងច្រើន ។ ពួកគាត់ ក៏ស្នើរអោយពិនិត្យមើលបញ្ហានេះផងដែរ ។


គួរបញ្ជាក់ថា ការធ្លាក់ចុះប្រេងសាំងនៅទីផ្សារក្នុងស្រុកនេះ កើតមានឡើង ស្របនឹងនិន្នាការនៃការកើនឡើងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។
នៅទីផ្សារអន្តរជាតិ ប្រេងឆៅ បានឡើងថ្លៃជាង ៥ ភាគរយកាលពីថ្ងៃម្សិលម៉ិញ ។ ការឡើងថ្លៃនេះ កើតមានឡើង បន្ទាប់ពីប្រទេស រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត បានបន្តកិច្ចព្រមព្រៀងកាត់បន្ថយទិន្នផលប្រេង ខណៈអាមេរិកបានយល់ព្រមផ្អាកការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន ដែលនឹងពន្យារពេលជម្លោះពាណិជ្ជកម្ម ។
តាមាការគ្រោងទុក ក្រុមប្រទេសផលិតប្រេង នឹងជួបប្រជុំនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅចុងសប្តាហ៍នេះ ដែលនឹងប្រកាសផែនការកាត់បន្ថយទិន្នផលប្រេងឆៅរបស់ពួកគេ ។
មានការព្យាករណ៍ថា ការកាត់បន្ថយទិន្នផលប្រេងនេះ នឹងមានប្រហែល ១ លានបារ៉ែលក្នុង ១ ថ្ងៃ ប៉ុន្តែចំនួននេះ មិនគ្រប់គ្រាន់ដើម្បីជំរុញតម្លៃប្រេង អោយឡើងវិញនោះទេ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម