Connect with us

៤ឆ្នាំ សមត្ថកិច្ចកម្ពុជា ចាប់ជនជាតិចិន ជាង៤ពាន់នាក់ បញ្ជូនត្រលប់ទៅប្រទេសចិនវិញ

ភ្នំពេញ៖ រយៈពេល ៤ឆ្នាំ ដោយគិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នេះ សមត្ថកិច្ចកម្ពុជា បានបង្ក្រាប និងចាប់ខ្លួនជនជាតិចិន ជាង២ពាន់នាក់ ពាក់ព័ន្ធនឹងការឆបោក និង ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ហើយបានបញ្ជូនពួកគេ ទៅប្រទេសចិនវិញ ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់បន្ថែមថា រយៈពេល៤ឆ្នាំនេះ ជនជាតិចិន ដែលត្រូវបានបង្ក្រាប ភាគច្រើនជាប់ពាក់ព័ន្ធនឹងបទល្មើសគំរាម និងជំរិតឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលសរុបមានចំនួន ១,៥៦៧នាក់ និង បទល្មើសសេដ្ឋកិច្ច សរុបចំនួន ៨២នាក់ ដោយក្នុងនោះស្រីមានចំនួន ១០នាក់។
ដោយឡែក សម្រាប់ឆ្នាំ២០១៨ របាយការណ៍បានបញ្ជាក់ថា ជនជាតិចិន ដែលបានប្រព្រឹត្តបទល្មើសគំរាមជំរិត និង ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត មានចំនួន ៣៧៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះ ស្រីចំនួន៦៦នាក់ ។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ នគរបាលខេត្តតាកែវ សហការជាមួយសមត្ថកិច្ចជំនាញកម្ពុជា និងចិន បានបង្ក្រាបក្រុមជនជាតិចិនចំនួន ២៣៥នាក់ នៅទីតាំងចំនួន៤ផ្សេងគ្នា ពីបទគំរាមជំរិតឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម