Connect with us

ប្រវត្តិកូនប្រុសទាំង៣របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរៀបរាប់ក្នុងសៀវភៅចេញថ្មី

ភ្នំពេញ ៖ សៀវភៅដែលមានចំណងជើងថា “បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” ដែលរៀបរាប់ពីប្រវត្តិកូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នឹងត្រូវបានចេញផ្សាយជាសាធារណៈ នៅថ្ងៃពុធ ទី៥ ខែធ្នូ ។
លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បាននិយាយថា លោកបានចំណាយពេល៥ឆ្នាំ សម្រាប់រៀបចំចងក្រងសៀវភៅនេះឡើង ដោយលោក បានកត់ត្រាទុកពីសកម្មភាព និង សម្តីរបស់បងប្អូនទាំង៣ គឺ ហ៊ុន ម៉ាណែត, ហ៊ុន និត និង ហ៊ុន ម៉ានី ព្រមទាំងបានជួបសម្ភាសន៍ផ្ទាល់ជាមួយឥស្សរជនដឹកនាំវ័យក្មេងទាំង៣រូបផងដរ។
លោក ឆាយ សុផល បានលើកឡើងថា “មូលហេតុដែលខ្ញុំចងក្រងសៀវភៅនេះ គឺខ្ញុំចង់បង្ហាញមិត្តអ្នកអានឲ្យបានដឹងកាន់តែច្បាស់ពីសាវតារនៃបងប្អូនប្រុសទាំង៣ ក្នុងនាមខ្លួនជាកូនរបស់មេដឹកនាំកំពូលរបស់ប្រទេស។ ចំណែកឯបងប្អូនស្រី២រូបទៀតក៏ត្រូវបានរៀបរាប់ដោយសង្ខេបនៅក្នុងសៀវភៅនេះដែរ”។
យ៉ាងណាក៏ដោយ លោក សុផល មិនបានផ្តល់ចម្លើយលម្អិតនោះទេ ដោយគ្រាន់តែប្រាប់ថា ចម្លើយនៃសំណួរនានា រួមផ្សំនិងបញ្ហាជាច្រើនទៀត មាននៅក្នុងសៀវភៅដែលចេញថ្មីនេះ។


សូមបញ្ជាក់ថា សៀវភៅ “បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” គឺជាសៀវភៅទី៩ ហើយ ដែលលោក ឆាយ សុផល បានចងក្រង ខណៈលោក កំពុងមានគម្រោងសរសេសៀវភៅចំនួន បី-បួនក្បាលទៀត។
លោក ឆាយ សុផល បញ្ជាក់ថា “ទាន់កម្លាំងកាយនិងប្រាជ្ញានៅមាន ត្រូវតែខិតខំចងក្រងពីអ្វីដែលជាប្រយោជន៍សម្រាប់អ្នកអាន ទាំងពេលបច្ចុប្បន្ន និងអនាគត” ហើយថា “សៀវភៅមួយក្បាលពិតជាមិនអាចរៀបរាប់អស់នោះទេ។
សៀវភៅដែលមានចំណងជើងថា “បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្ត” អាចរកបាននៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួននៅទូទាំងប្រទេស ព្រមទាំងនៅ Monument Book នៅផ្សារទំនើប អ៊ីអ័ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម