Connect with us

តារាសម្ដែងកញ្ញា ដាវ ដាវីកា ស្រក់ទឹកភ្នែកព្រោះរឿងមួយ!

មនុស្សយើងម្នាក់ៗតែងតែចង់បានគ្រួសារដែលមានសុភមង្គល មិនចង់បានអ្វីក្រៅពីហ្នឹងទៀតឡើយ តែផ្ទុយទៅវិញ ហេតុអ្វីបានជាកញ្ញា ដាវ ដាវីកា ស្រក់ទឹកភ្នែកស្ទើរតែរាល់ថ្ងៃ ទោះក្លាយជាភរិយាដែលស្របច្បាប់ក្តី តែគ្មានសិទិ្ធ លើសពីនាមជាភរិយានោះឡើយ ។ កញ្ញា ដាវ ដាវីកា បានសរសេរថា “មនុស្សម្នាក់ៗ តែងតែមានរឿងរ៉ាវជាច្រើនដែលលាក់នៅក្នុងចិត្តរបស់ខ្លួន!
និមលដែលជាអ្នកតាមដានរឿងប្រអប់សំបុត្រចោលទុក្ខ ម្នាក់ បានសម្រេចចិត្ត សរសេររឿងរ៉ាវទុក្ខសោកដែលខ្លួនធ្លាប់ឆ្លងកាត់កាលពីជាង៣ឆ្នាំមុនចូលក្នុង Page ប្រអប់សំបុត្រចោលទុក្ខ៖ «រសជាតិជីវិតរបស់របស់ខ្ញុំ មានទាំងផ្អែម កំប្លែង ល្វីង ជូរជត់ ដែលធ្វើឲ្យអ្នកទស្សនាប្លែកអារម្មណ៍ជាងវគ្គមុនៗ ។»

តារាសម្តែងកញ្ញា ដាវ ដាវីកា គឺជាតារាសម្តែងវ័យក្មេងរូបតូចច្រឡឹង ហើយក្នុងពេលនេះតារាសម្ដែងរូបស្រីម្នាក់នេះ កំពុងតែមានឈ្មោះបោះសម្លេងក្នុងវិស័យភាពយន្ត និងរឿងភាគទូរទស្សន៍ ដែលហើយបច្ចុប្បន្ននេះគឺជាតួរឯកស្រីក ប្រចាំស្ថានីយទូរទស្សន៍ MYTV រឿង “ប្រអប់សំបុត្រចោលទុក” ខ្សែភាពយន្តរឿងភាគនេះកំពុងតែពេញនិយម ហើយមានអ្នកទស្សនាជាច្រើនបង្ហូរទឹកភ្នែក និងជក់ចិត្តដិតអារម្មណ៍ទៅតាមវគ្គនីមួយៗ។

រឿងដែលធ្វើអោយកញ្ញា ដាវ ដាវីកា ស្រក់ទឹកភ្នែក នោះតាមពិតនៅក្នុងសាច់រឿងទេមិនមែនជាការពិតនៅខាងក្រៅឡើយ បើទស្សនិកជនចង់ដឹងច្បាស់សូមតាមដានក្នុងខ្សែភាពយន្ដរឿងភាគរបស់ស្ថានីយទូរទស្សន៍ MYTV រឿង “ប្រអប់សំបុត្រចោលទុក្ខ” វគ្គ៣ “នាមត្រឹមភរិយា” ចាក់បញ្ចាំងចាប់ពីថ្ងៃ ច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ត វេលាម៉ោង ៧:០០យប់តទៅ ! ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម