Arsenal និង Tottenham អាចនឹងត្រូវ FA ពិន័យ ដោយសារប៉ះទង្គិចគ្នាថ្ងៃមុន
អង់គ្លេស៖ ក្លិបបាល់ទាត់ Arsenal និង Tottenham ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោទប្រកាន់ បន្ទាប់ពីកីឡាកររបស់ក្រុមទាំង២មានការប៉ះទង្គិចគ្នា ក្រោយ Eric Dier តាមស្មើ ១-១ អំឡុងការប្រកួត derby នៅ Emirates Stadium កាលថ្ងៃអាទិត្យទី២ធ្នូឆ្នាំ២០១៨។
Dier បានអបអរការទាត់បញ្ចូលទីរបស់ខ្លួន ដោយបានដាក់ម្រាមដៃចូលក្នុងមាត់ បន្ទាប់ពីតាមស្មើ Spurs ក្នុងការប្រកួតដែលបញ្ចប់ដោយលទ្ធផល Arsenal យកឈ្នះ ៤-២ ។
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿង ក្រោយការអបអរ ហើយកីឡាករ Spurs បានប៉ះទង្គិចជាមួយកីឡាករបម្រុងរបស់ Arsenal ផងដែរ ។ ក្លិបទាំងពីរត្រូវបានចោទពីបទបរាជ័យក្នុងការធានាថា កីឡាកររបស់ពួកគេប្រព្រឹត្តក្នុងរបៀបត្រឹមត្រូវ ហើយក្លិបទាំង២ មានពេលដល់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍