Connect with us

ទើបឈ្នះពានរង្វាន់ Ballon d’Or កីឡាករ Luka Modric បញ្ជាក់គម្រោងអនាគតរបស់ខ្លួនជាមួយក្លិប

អេស៉្បាញ៖ ដោយទើបឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ ២០១៨ កីឡាករ Luka Modric បានបញ្ជាក់យ៉ាងច្បាស់ថា លោករីករាយបន្តនៅ Real Madrid ហើយមិនមានគម្រោងចាកចេញពីក្លិប ឡើយ ។
ខ្សែបម្រើកណ្តាលរូបនេះ បានបញ្ចប់ការត្រួតត្រារយៈពេល ១០ឆ្នាំពី Lionel Messi និង Cristiano Ronaldo បាននិយាយសារភាពថា វាលំបាកណាស់ក្នុងការរកពាក្យដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ ។ នេះជារាត្រីពិសេសមួយដែលបានឈ្នះពានរង្វាន់នេះ។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ក៏ត្រូវបានសាកសួរពីគម្រោងទៅអនាគត ហើយបានតបថា លោកនៅសល់កុងត្រា២ឆ្នាំទៀត ហើយសង្ឃឹមថា ខ្ញុំនឹងចូលនិវត្តន៍នៅ Real Madrid ។ គ្រួសាររបស់ខ្ញុំសប្បាយចិត្ត ហើយខ្ញុំចង់រក្សាភាពរីករាយនឹងក្លឹបដ៏ធំនេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម