Connect with us

ឈ្នះពានគ្រាប់បាល់ល្អប្រចាំឆ្នាំហើយ តែ Icardi គិតថា គ្រាប់បាល់នេះ នៅតែមិនល្អ

អ៊ីតាលី៖ គ្រាប់បាល់របស់កីឡាករ Mauro Icardi ទាត់ចូលក្លិប Sampdoria បានឈ្នះពានរង្វាន់គ្រាប់បាល់ល្អប្រចាំឆ្នាំ២០១៨ នៃក្របខ័ណ្ឌ Serie A ។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ មិនយល់ស្របជាមួយនឹងការសម្រេចចិត្តនេះទេ ។
Gran Gala ‘del Calcio គឺជាកម្មវិធីចែកពានដល់កីឡាករបាល់ទាត់អ៊ីតាលី ដែលប្រគល់ជូនដោយសមាគមកីឡាបាល់ទាត់អ៊ីតាលី និងបានប្រារព្ធនៅទីក្រុង Milan ប្រទេសអ៊ីតាលី ។
កីឡាករ Icardi ទទួលបានពានរង្វាន់គ្រាប់បាល់ល្អប្រចាំឆ្នាំជាលើកដំបូងនៃកម្មពិធីនេះ ដែលត្រូវបានបោះឆ្នោតដោយសាធារណៈជន ។ វាគឺជាការទាត់បញ្ចូលទីទៅលើក្រុម Sampdoria ដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេ ប៉ុន្តែខ្សែប្រយុទ្ធរបស់ក្លិប Inter Milan រូបនេះ បានឆ្លៀតឱកាសជំទាស់ថា ចំពោះលោក គិតថា គ្រាប់បាល់ទាត់បញ្ចូលទីទៅលើក្រុម AC Milan គឺល្អជាងនេះ ប៉ុន្តែក៍សូមអរគុណដល់អ្នករាល់គ្នាដែលបានបោះឆ្នោតឲ្យលោក ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម