កាន់តែភ្ញាក់ផ្អើលពេលដែលដឹងថានរណាខ្លះជាម្ចាស់ពានរង្វាន់អាស៊ី MAMA Music Award កាលពីឆ្នាំទៅ!
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យក្នុងតំបន់អាស៊ីដែលយុវវ័យទូរទាំងអាស៊ី និងពិភពលោករំពឹងរងចាំ MAMA Music Award នឹងកក្រើកទ្វីបអាស៊ីនាពេលអាទិត្យក្រោយនេះហើយ។ ជាពិសេសបំផុតក្នុងឆ្នាំនេះស្ថានីយ៍ទូរទស្សន៍ MYTV នឹងបង្ហាញឲ្យឃើញទូរទាំងប្រទេសកម្ពុជានូវទស្សនីយភាពដ៏អស្ចារ្យនេះនូវព្រឹត្តិការណ៍ដ៏ធំប្រចាំប្រទេសអាស៊ីមួយនេះ។
ទូរទស្សន៍ MYTV ដែលបានទទួលសិទ្ធិ ផ្សាយបន្តផ្ទាល់ការប្រគុំតន្ត្រីលំដាប់អន្តរជាតិមួយនេះនៅថ្ងៃទី ១០, ១២ និង ១៤ ធ្នូ ឆ្នាំ២០១៨ខាងមុខនេះ៖
ចង់ដឹងថាតារាចម្រៀងណាខ្លះ ដែលទទួលបានពានរង្វាន់កាលពីឆ្នាំទៅ នេះគឺជាបញ្ចី រង្វាន់ និងតារាចម្រៀង ព្រមទាំង ចំណងជើងបទចម្រៀង អមជាមួយនឹងវីដេអូដែលបានទទួលពានរង្វាន់ ក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះកាលពីឆ្នាំ ២០១៦ នឹង ២០១៧ ៖
- ពានរង្វាន់ អាល់ប៊ុមប្រចាំឆ្នាំ (Album of The year) បានទៅក្រុម EXO
- ពានរង្វាន់សិល្បករប្រចាំឆ្នាំ (Artist of The year) បានទៅក្រុម BTS
- ពានរង្វាន់បទចម្រៀមប្រចាំឆ្នាំ (Song of The year) បានទៅ TWICE
- ពានរង្វាន់ការរាំល្អជាងគេផ្នែកនារី (Best Dance Female) បានទៅ Gfriend
- ពានរង្វាន់សិល្បករដែលល្អជាងគេផ្នែកបុរស (Best Male Artist) បានទៅ Zico
- ពានរង្វាន់បទចម្រៀម រ៉េប (Best Rap Perfomance) បានទៅ Cjamm, Bewhy ក្នុងបទ Puzzle
- ពានរង្វាន់សហការគ្នាបានល្អបំផុត (Best Collaboration) បានទៅ Suzy & Baekhyun ក្នុងបទ Dream
- ពានរង្វាន់វីដេអូតន្រ្តីដែលល្អជាងគេ (Best Music Video) បានទៅ Blackpink ក្នុងបទ Wistle
- ពានរង្វាន់ ក្រុមសម្តែងដែលល្អជាងគេ (Best Band Perfomance) បានទៅក្រុម CNblue
- ពានរង្វាន់ក្រុមនារីដែលល្អជាងគេ (Best Female Group) បានទៅក្រុម TWICE
- ពានរង្វាន់ក្រុមបុរសដែលល្អជាងគេ (Best Male Group) បានទៅក្រុម EXO
- ពានរង្វាន់ក្រុមដែលមានសម្លេងល្អជាងគេ (Best Vocal Perfomance Group) បានទៅក្រុម DAvichi
- ពានរង្វាន់សិល្បករដែលរាំល្អជាងគេ (Best Dance Perfomance SOLO) បានទៅ Teamin ក្នុងបទចម្រៀង Press Ur Number
- ពានរង្វាន់សម្លេងដែលល្អជាងគេផ្នែកនារីទោល (Best Vocal Perfomance Female SOLO) បានទៅក្រុម Ailee
- ពានរង្វាន់សម្លេងដែលល្អជាងគេផ្នែកបុរសទោល (Best Vocal Perfomance Male Group) បានទៅក្រុម CRUSH
- ពានរង្វាន់តារាសម្តែងពិភពលោក (World Performer) បានទៅក្រុម SEVENTEEN
- ពានរង្វាន់ក្រុមសម្តែងផ្នែកបុរសដែលល្អជាងគេ (Best Dance Performance Male Group) បានទៅក្រុម BTS
- ពានរង្វាន់សិល្បការីដែលល្អជាងគេ (Best Female Artist) បានទៅ Taeyeon
- ពានរង្វាន់ ល្អផ្នែក OTS (Best OTS) បានទៅ Lee Luck ក្នុងបទ Don’t Worry
- ពានរង្វាន់សិល្បករដែលមានប្រជាប្រិយ៍លំដាប់ពិភពលោក (Worldwide Favorite Artist) បានទៅ GOT7
- ពានរង្វាន់សិល្បករដែលមានស្ទីលបែបអាស៊ីដែលល្អជាងគេ (Best Asian Style Award) បានទៅក្រុម EXO
- ពានរង្វាន់សិល្បករថ្មីដែលល្អជាងគេ (Best New Male Artist) បានទៅ NCT 127
- ពានរង្វាន់សិល្បការិនីថ្មីដែលល្អជាងគេ (Best New Female Artist) បានទៅ I.O.I
- ពានរង្វាន់អ្នកជំនាន់ថ្មីផ្នែកនារី (Best of Next Award Female) បានទៅ Blackpink
- ពានរង្វាន់អ្នកជំនាន់ថ្មីផ្នែកបុរស (Best of Next Award Male) បានទៅ (Monsta X)
សុទ្ធតែជាតារាដែលមានស្នាដៃ និងប្រជាប្រិយ៍លំដាប់កំពូល។ តើឆ្នាំនេះតារាណាខ្លះនឹងទទួលបានពានរង្វាន់ ហើយបានច្រើនជាងគេនោះ សូមរងចាំទស្សនាកម្មវិធីលំដាប់អន្តរជាតិនេះ នៅលើកញ្ចក់ទូរទស្សន៍ MYTV តែមួយដែលទទួលបានសិទ្ធិធ្វើការផ្សាយផ្ទាល់នៅព្រឹត្តិការណ៍ដ៏អស្ចារ្យនៅថ្ងៃខាងមុនេះ៖
- ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេស កូរ៉េខាងត្បូង
- ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេស ជប៉ុន
- ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង ហុងកុង ប្រទេសចិន
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍