Connect with us

គ្រូបង្វឹកបារាំង Didier Deschamps ទម្លាយពីវិធីសាស្ត្របិទ Lionel Messi

បារាំងបានឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ដោយត្រូវប៉ះ អ៊ុយរុយហ្គាយ បន្ទាប់ពីផ្ដួល អាហ្សង់ទីន ៤-៣ កាលពីយប់ថ្ងៃសៅរ៍ទី៣០ខែមិថុនា។ លោក Didier Deschamps បានទម្លាយពីកលល្បិចបិទកំពូលខ្សែប្រយុទ្ធ Lionel Messi មិនឱ្យធ្វើព្យុះភ្លៀងលើទីលានតាមសក្ដានុពលរបស់គេ។

Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល២គ្រាប់ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបញ្ចៀសអាហ្សង់ទីនពីបរាជ័យឡើយ ដ្បិតបារាំងបានឈ្នះ៤-៣ តាមរយៈការរួមចំណែកយ៉ាងធំពី Kylian Mbappe។ នៅក្រោយការប្រកួត លោក Deschamps ទម្លាយពីការរៀបចំកលល្បិចក្រុមសម្រាប់ការប្រកួតនេះថា៖ “ខ្ញុំគិតថាអាហ្សង់ទីនចង់ផ្ដល់សេរីភាពច្រើនដល់ Messi ដើម្បីនៅពីក្រោយខ្សែបម្រើកណ្ដាលរបស់យើង ប៉ុន្តែពួកយើងបានសម្របដើម្បីបញ្ឈប់ប្រសិទ្ធភាពរបស់គេ។

Kante តែងតែតាមបិទគេ។ ពួកយើងមាន២ឱកាស គឺបញ្ឈប់គេពីការទទួលបាល់ ដែលចំណុចនេះយើងធ្វើបានច្រើន ហើយនៅពេលគេមានបាល់ យើងត្រូវមានម្នាក់តាមបិទគេ និងម្នាក់ទៀតចាំត្រង។ គេ(Messi)ជាកម្មវត្ថុនៃភាពប្រយ័ត្នប្រយែងពិសេស។ ពួកយើងបានដឹងអំពីទំនាក់ទំនងរវាង Mascherano, Banega និង Messi។ បើអ្នកចង់ឱ្យ Messi មានឥទ្ធិពលតិច អ្នកត្រូវតែរារាំង២នាក់នេះ”។

    Loading...

    ពេញនិយម