Connect with us

កុំភ្លេចត្រៀមអាវភ្លៀង និង ឆ័ត្រ ព្រោះមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១១ ខែធ្នូ

ភ្នំពេញ ៖ រាជធានី និង ខេត្តចំនួន ២៤ របស់កម្ពុជា នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែធ្នូ ដោយសារតែឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយ ។ តាមការព្យាករណ៍ពីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ប្រ ទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
ក្រសួងធនធានទឹក បានឲ្យដឹងថា ការធ្លាក់ភ្លៀងនេះ គឺបណ្តាលមកពីឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយ បានកំពុងបន្ដគ្របដណ្ដប់លើកម្ពុជា និង មានខ្យល់ ដែលបក់មកពីទិសអាគ្នេយ៍ (មកពី សមុទ្រចិនខាងត្បូង) ដោយបាននាំនូវសំនើមមកជាមួយ ។
បើតាមការព្យាករណ៍ គឺ ចាប់ពីថ្ងៃទី០៧-១១ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។
ដោយឡែក ចាប់ពីថ្ងៃទី០៧-០៩ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម