គ្រូអាហ្សង់ទីនថា ការចាញ់ជារឿងឈឺចាប់ តែខ្លួនមិនលាលែងពីតំណែងទេ
FIFA World Cup 2018 មិនគាប់ប្រសើរឡើយសម្រាប់អាហ្សង់ទីន ដោយក្រុមលោក Jorge Sampaoli វិះតែធ្លាក់ត្រឹមវគ្គចែកពូល មុនពេលចាញ់ បារាំង ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃទី៣០ខែមិថុនា។
ទោះបែបនេះថែមទាំងមានវិបត្តិនៅក្រៅទីលានផងក្ដី លោក Sampaoli អះអាងថាលោកមិនពិចារណាអំពីអនាគតរបស់ខ្លួនឡើយ។ អតីតគ្រូបង្វឹកឈីលីឈ្នះពាន Copa America 2015 និងជាអតីតគ្រូក្លិប Sevilla និយាយថា៖ “វាឈឺចាប់ណាស់ដែលធ្លាក់ ប៉ុន្តែសម្រាប់ខ្ញុំ ការពិតគឺថាខ្ញុំនៅទីនេះមិនធ្វើឱ្យខ្ញុំវាយតម្លៃរឿងនោះឡើយ។
នេះជាភាពស្រងាកចិត្តមួយ មិនមែនជាបរាជ័យទេ។ ការលេងរបស់ពួកយើងមិនខុសគ្នាខ្លាំងទេ”។ ដោយឡែក លោក Sampaoli ក៏បានច្រានចោលការលើកឡើងថាបញ្ហាក្នុងក្រុមអាហ្សង់ទីនគឺដោយសារកីឡាករមានឥទ្ធិពលលើគ្រូបង្វឹកក្នុងការសម្រេចចិត្ត។ លោក Sampaoli បញ្ជាក់ថាគឺគ្រូបង្វឹកជាអ្នកគ្រប់គ្រងក្រុម។ លោកថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកីឡាករដែលខិតខំប្រឹងប្រែង និងសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនដែលបានផ្ដល់គ្រប់យ៉ាងដល់ក្រុម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍