តារាសម្តែង Bollywood របស់ឥណ្ឌា រៀបអាពាណ៍ពិពាហ៍ជាមួយ សមាជិកក្រុមតន្រ្តីដ៏ល្បីរបស់អាមេរិក
អ្នកនាង Priyanka Chopra តារាខ្សែភាពយន្តខ្នាតធំរបស់ប្រទេសឥណ្ឌាដ៏កំពូល និង លោក Nick Jonas ដែលជាសមាជិកក្រុមតន្រ្តីរ៉ុករបស់អាមេរិកដ៏ល្បីបានប្រារព្ធពិធីមង្គលការខ្នាតយក្ស នៅទីក្រុងញូវដេលីកាលពីថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨។ ក្នុងពិធីនោះផងដែរមានការចូលរួមពីសំណាក់តារាល្បីៗ និងបុគ្គលសាធារណៈដូចជានាយករដ្ឋមន្ត្រីឥណ្ឌា និងតារាហូលីវូដជាច្រើនផងដែរ។
ព្រឹត្តិការណ៍នៅសណ្ឋាគារក្រុងញូវដេលីបានធ្វើឡើងបន្ទាប់ពីពិធីអាពាហ៍ពិពាហ៍មានរយៈពេល 3 ថ្ងៃរបស់ប្តីប្រពន្ធមួយគូរនេះនៅ អតីតព្រះបរមរាជវាំងមួយនៅប្រទេសឥណ្ឌាស្ថិតនៅចំពីលើកំពូលភ្នំនៃភាគខាងលិចទីក្រុងញូវដេលី ដែលរួមបញ្ចូលទាំងព្រឹត្តិការណ៍នៃការប្រកួតកីឡា cricket និងបទចម្រៀងនិងការសម្តែងបែប បូលីវូដ “Bollywood” ។
នៅថ្ងៃអង្គារនេះមានការចូលពីសំណាក់ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី (Narendra Modi) ដែលឈរនៅជិត អ្នកនាង Chopra,ដែលស្លៀកសំលៀកបំពាក់ឈុតអាពាហ៍ពិពាហ៍ឥណ្ឌាហើយ លោក Jonas ដែលស្លៀកពាក់ខោអាវ Tuxedo ពណ៌ខ្មៅ។
អ្នកនាង Chopra មានអាយុ 36 ឆ្នាំនិង លោក Jonas មានអាយុ 26 ឆ្នាំ ទើបតែបានភ្ជាប់ពាក្យជាមួយគ្នាកាលពីដើមឆ្នាំនេះ។ Chopra ដែលជាអតីតបវរកញ្ញាពិភពលោកក្នុងឆ្នាំ២០០០ បានចូលរួមសម្ដែងក្នុងរយៈពេល 3 រដូវកាលក្នុងរឿង “Quantico” របស់ស្ថានីយទូរទស្សន៍ ABC ហើយបានក្លាយជាតារាសម្ដែងឥណ្ឌាដំបូងគេដែលដឹកនាំរឿងទូរទស្សន៍អាមេរិក។ នៅក្នុងប្រទេសឥណ្ឌានាងគឺជាតារាខ្សែភាពយន្តដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតនៅបូលីវូដ “Bollywood” ។
លោកNick Jonas និងបងប្អូនប្រុសរបស់គាត់ Kevin និង Joe បានបង្កើតជាក្រុមតន្រ្តីរ៉ុក – មានឈ្មោះថា “រ៉ុក Jonas Brothers” ក្នុងឆ្នាំ 2005 ហើយបានសាងខ្លួនឲ្យល្បីល្បាញ ក្នុងចំណោមតារាវ័យក្មេងតាមរយៈស្ថានីយ៍ទូរទស្សន៍ Disney។
ក្នុងពិធីមង្គលការកាលពីថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ របស់គូរស្វាមីភរិយាមួយគូរនេះមានដូចជាគូដណ្តឹងរបស់បងប្រុសរបស់ លោក Nick Jonas ដូចជា Sophie Turner ដែលជាតារាសម្តែងនៅក្នុងខ្សែភាពយន្តដ៏កំពូលរបស់ស្ថានីយ៍ទូរទស្សន៍ HBO series “King of Throne” ។
កាលពីថ្ងៃអង្គារ Chopra បានបង្ហោះរូបភាពមួយចំនួននៃការប្រារព្ធពិធីអាពាហ៍ពិពាហ៍របស់នាងនៅលើគណនី Instagram របស់នាងដោយសរសេរពាក្យយ៉ាងខ្លីថា «យើងនឹងចាប់ផ្តើមជារៀងរហូតពីពេលនេះតទៅហើយ … »៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍