៧សន្លឹកបង្ហាញពីពិធីដង្ហែអដ្ឋិធាតុលោកវេជ្ជបណ្ឌិត Beat Richner នៅទីក្រុងសៀមរាប
ខេត្តសៀមរាប៖ អដ្ឋិធាតុលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ត្រូវបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី៥ ខែធ្នូ និង បានបន្តដង្ហែរទៅតម្កល់នៅចេតិយមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដើម្បីតម្កល់ទុកអោយឲ្យពលរដ្ឋខ្មែរ អាចគោរពវិញ្ញាណក្ខន្ធរបស់លោក ។
ក្នុងពិធីដង្ហែអដ្ឋិធាតុនោះ គេសង្កេតឃើញមានការចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល ក្រុមគ្រួសារលោកវេជ្ជបណ្ឌិត និង ប្រធានមន្ទីពេទ្យគន្ធបុប្ផា ជាពិសេសនៅតាមដងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិ មកដល់មន្ទីពេទ្យខេត្តសៀមរាប មានទាំងសិស្ស និស្សិត មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋដែលនឹកស្រណោះអាល័យលោកវេជ្ជបណ្ឌិត Beat Richner ។
បើតាមរដ្ឋបាលខេត្តសៀមរាប ក៏បានអោយដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេរ នឹងយាងចូលរួមពិធីបង្ស កូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផានេះផងដែរ ។
លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ ឆ្នាំនៅវេលាម៉ោង ២ និង ៤៥ នាទីទៀបភ្លឺ ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅប្រទេសស្វ៊ីស ។ លោក គឺជាស្ថាបនិកពេទ្យគន្ធបុបា្ផដែលបានជួយសង្រ្គោះមាតា និង ទារក រាប់លាននាក់នៅប្រទេសកម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍