Connect with us

Neymar និង Firmino ស៊ុតម្នាក់១គ្រាប់ ជួយប្រេស៊ីល ឈ្នះម៉ិកស៊ិកូ ឡើងវគ្គ៨ក្រុម FIFA World Cup 2018

ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 បន្ទាប់ពីយកឈ្នះ ម៉ិកស៊ីកូនៅវគ្គ១៦ក្រុមចុងក្រោយ កាលយប់មិញ។ សមរភូមិវាលស្មៅ ទីលាន Samara Arena ក្រុមទាំងពីរ មានទម្រង់លេងប្រយុទ្ធ និងការពារល្អដូចគ្នា។ យ៉ាងណាក្តី នៅវគ្គទី១ មិនមានការស៊ុតចូលទីបានសម្រេចទេ។

លុះមកដល់វគ្គទី២ នាទី៥១ ខ្សែបម្រើ Willian បានអូសបាល់ចូលប្រអប់គ្រោះថ្នាក់ រួចបញ្ជូនអោយ Neymar ស៊ុតបំបែកពងមាន់បានសម្រេច ជួយប្រេស៊ីលនាំមុខ១គ្រាប់។ ក្រោយពីដៃគូនាំមុខ ម៉ិកស៊ីកូបានវាយសម្រុកដែរ តែការស៊ុតរបស់ពួកគេមិនបានលទ្ធផលនោះឡើយ។ រីឯ ប្រេស៊ីលមានឱកាសស៊ុតល្អៗជាបន្តបន្ទាប់ទៀត ប៉ុន្តែអ្នកចាំទីម៉ិកស៊ីកូសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនលើក។

ទីបំផុតនៅចុងម៉ោង នាទី៨៨ ក្រុមជើងឯកពិភពលោក ៥សម័យ រកបាន១គ្រាប់ទៀតតាមរយៈ ការស៊ុតរបស់ Roberto Firmino យកជ័យជំនះមកតែម្តងគឺ ២-០។ ២គ្រាប់នេះ ធ្វើអោយប្រេស៊ីល មានគ្រាប់បាល់ដល់ទៅ ២២៧គ្រាប់ និងឡើងជំនួសអាល្លឺម៉ង់ ជាក្រុមរកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ។ ប្រេស៊ីលឡើងវគ្គ៨ក្រុមចុងក្រោយ និងកំពុងសម្លឹងមើលជើងឯកពិភពលោកជាថ្មី ខណៈម៉ិកស៊ីកូត្រូវបញ្ចប់ដំណើរផ្សងព្រេង លើទឹកដី រុស្ស៊ី ត្រឹមវគ្គនេះហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម