យន្តហោះពិសេសរបស់សមត្ថកិច្ចចិន បានដឹកយកក្រុមជនល្មើសចិន ២៣២នាក់ ចាកចេញពីកម្ពុជាហើយ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន នៅថ្ងៃទី ៦ ខែធ្នូនេះបានបណ្តេញជនជាតិចិន ចំនួន២៣២នាក់ ក្នុងនោះស្រី៣៨នាក់ ចេញពីកម្ពុជា តាមជើងយន្តហោះពិសេសទៅប្រទេសចិនវិញ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ជនជាតិចិនទាំង នេះ ជាប់ពាក់ព័ន្ធករណីឆបោក គំរាមគំហែង និង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ។
គួររំលឹកថា ជនជាតិចិនទាំងនេះ ត្រូវបានសម្ថកិច្ចកម្ពុជាបង្រ្កាបបាន កាលពីថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០១៨ នៅទីតាំងប្រព្រឹត្តបទល្មើសចំនួន៤កន្លែង ក្នុងទឹកដីខេត្តតាកែវ ។ ក្រុមជនជាតិចិនទាំងនេះ បានលួចលាក់ប្រព្រឹត្តបទល្មើសចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ។
បើតាមរបាយការណ៍ បានបង្ហាញថា រយៈពេល ៤ឆ្នាំ ដោយគិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នេះ សមត្ថកិច្ចកម្ពុជា បានបង្ក្រាប និងចាប់ខ្លួនជនជាតិចិន ជាង២ពាន់នាក់ ពាក់ព័ន្ធនឹងការឆបោក និង ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ហើយបានបញ្ជូនពួកគេ ទៅប្រទេសចិនវិញ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍