Connect with us

រាជរដ្ឋាភិបាលសម្រេចបានការគៀរគរធនហិរញ្ញប្បទានជាមធ្យមប្រមាណ ១,២០០ ទៅ ១,៤០០លានដុល្លារ

ភ្នំពេញ÷ យោងតាមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៦ ធ្នូនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបានការគៀរគរធនប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការជាមធ្យមរក្សាទំហំប្រមាណ ១,២០០ ទៅ ១,៤០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គោលដៅចម្បងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យពិភាក្សា ព្រមទាំងទទួលមតិយោបល់និងអនុសាសន៍បន្ថែមពីស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងយុទ្ធសាស្ត្រ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងភាពជាដៃគូ ឆ្នាំ២០១៩-២០២៣ ដែលរៀបចំដោយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពដៃគូ ឆ្នាំ២០១៩-២០២៣ រៀបចំឡើង​ ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ជាតិ ដែលមានបីចំណុចសំខាន់ៗ រួមមានដូចជា ១.បន្តពង្រឹងក្របខ័ណ្ឌគោលនយោបាយ សម្រាប់គៀរគរធនធានហិរញ្ញប្បទាន សម្រាប់កិច្ចអភិវឌ្ឍ និងប្រើប្រាស់ដោយប្រសិទ្ធភាព ដើម្បីគាំទ្រគោលដៅអភិវឌ្ឍជាតិ, ២.កំណត់នូវប្រសិទ្ធភាពនៃការរៀបចំយន្តការភាពជាដៃគូ ដើម្បីតម្រឹមការគាំទ្រនានា ជាមួយអាទិភាពជាតិ និង ៣.អនុវត្តការប្ដេជ្ញា ស្ដីពីស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍ ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍សកលស្ដីពីភាពស័ក្កិសិទ្ធិក្នុងកិច្ចអភិវឌ្ឍក្នុងបរិការណ៍កម្ពុជា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម