Connect with us

ស្ថានីយទូរទស្សន៍ប៉ុស្តិ៍កូរ៉េ SBS ប្រកាសពីតារាសម្តែងដែលនឹងមានវត្តមានក្នុង កម្មវិធីប្រគុំតន្រ្តីយក្សនាចុងឆ្នាំ 2018 SBS Gayo Daejeon

ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ SBS ប្រកាសពីសមាសភាពក្រុមតារាចម្រៀងកំពូលៗរបស់ពួកគេ ដែលនឹងចូលមកបង្ហាញពីទេពកោសល្យសម្តែង ព្រមទាំងចម្រៀងនៅក្នុងការប្រគុំតន្រ្តី យក្ស ចុងឆ្នាំ ២០១៨ នេះដែលគេតែងតែស្គាល់ថា SBS Gayo Daejeon។
ក្រុមតារាចម្រៀងទាំងនោះរួមមាន៖ ក្រុមលំដាប់ពិភពលោករបស់កូរ៉េគឺក្រុម BTS ក្រុម TWICE ក្រុម BLACKPINK ក្រុម GOT7 និងក្រុមតារាចម្រៀងដ៏ទៃទៀតដែលមានទេពកោសល្យប្លែកៗ ព្រមទាំងការសម្តែងក្បាច់រាំដ៏គួរឲ្យទាក់ទាញ។
ក្នុងឈុតដំបូងនៃការប្រកាសអំពីក្រុមតន្រ្តីដ៏ល្បីៗលើកនេះ ត្រូវបានគេដាក់ឈ្មោះថា «Wave» ឬកប្រែជាភាសាខ្មែរថា «រលក»។
នៅក្នុងពេលឆាប់ៗខាងមុខនេះ ស្ថានីយ៍ទូរទស្សន៍ BTS មួយនេះនឹងប្រកាសក្រុមតារាដែលនឹងចូលមកសម្តែងក្នុងឈុតទីពីរសម្រាប់ការប្រគុំតន្រ្តីយក្សមួយនេះ ។ សូមបញ្ចាក់ផងដែរថា ការប្រគុំតន្រ្តីយក្ស SBS Gayo Daejeon ឆ្នាំ 2018 នឹងរៀបចំឡើងនៅ ទីក្រុងសេអ៊ូលនៅ ពហុកីឡាដ្ឋាន Baseball ឈ្មោះ Gocheok Skydome នៅចំថ្ងៃគ្រីស្តមាស់ ថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម