Connect with us

កញ្ញាបេប៊ីស្ទាក់ស្ទើមិនហ៊ានឆ្លើយនឹងសំនួរទស្សនិកជនដែលសួរថា«តើពេលណា Idol យកប្តី?»

កញ្ញាបេប៊ីស្ទាក់ស្ទើមិនហ៊ានឆ្លើយនឹងសំនួរទស្សនិកជនដែលសួរថា«តើពេលណា Idol យកប្តី?» កញ្ញាបេប៊ីជាពិធីការិនីសាច់សរខ្ចី ពូកែសម្តី ប្រចាំការប្រគុំតន្រ្តីធំៗរបស់ស្ថានីយ៍ទូរទស្សន៍ CTN នឹង MYTV។ ប៉ុន្មានថ្ងៃមុននេះ កញ្ញាបានបង្ហោះសារមួយអមជាមួយរូបកំពុងកាន់ទូរស័ព្ទអានសារមនុស្សម្នាក់ដែលសរសេរថា៖ «អារម្មណ៍ពេលទទួលសារចាក់ដោតបេះដូង។» ស្រាប់តែភ្លាមៗនោះកញ្ញាបានទទួល Comment ពីអ្នកគាំទ្រចោទសួរសំនួរដ៏ចាក់ដោតមួយថា៖ «តើពេលណា Idol យកប្តី?» តែមិនបានឃើញកញ្ញា បេប៊ី តបសារនោះវិញទេ។


ក្រោយពីសំនួរដ៏ចាក់ដោតពេញបេះដូងមួយនេះបានផុសនៅក្នុង comment រូបកញ្ញាព្រមៗគ្នាជាមួយសារដែលកញ្ញាសរសេរទាក់ទងនឹងការចាក់ដោតបេះដូងទៀតនោះ អ្នកតាមដានប្រព័ន្ធសង្គម Instagram របស់កញ្ញាបេប៊ី មិនទាន់បានទទួលសារឆ្លើយតបនឹងសំនួរដ៏រសើបមួយនេះឡើយ ។ ផ្តល់បទសម្ភាសន៍យ៉ាងខ្លីដល់ MyTV Plus កញ្ញាបាននិយាយថា៖ «មកពីមិនទាន់ដល់គូរ ហើយគាត់រវល់មិនសូវមានពេលលេង Instagram ទើបបានអត់តបភ្លាមៗនោះ។»
តាមពិតមកពីជាប់ការងាររវល់ ព្រមទាំងមិនសូវមានពេលសោះទើបធ្វើឲ្យកញ្ញាបេប៊ីមិនបានតបសំនួរដ៏ចាក់ដោតមួយនេះសោះ មិនមែនមកពីកញ្ញាស្ទាក់ស្ទើរមិនហ៊ានសារភាពដល់ទស្សនិកជនដែលជាអ្នកតាមដានគាំទ្រកញ្ញាសោះ៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម