Connect with us

តារាសម្តែងស្រីថៃ ទាំង៦ដួងដែលទទួលបានជោគជ័យទាំងរឿងភាគទូរទស្សន៍ ទាំងភាពយន្តខ្នាតធំ

នៅក្នុងឆ្នាំ២០១៨នេះ នាង Yaya Urassaya ដែលជាតារាសម្តែងថៃយុវវ័យបានទទួលជោគជ័យយ៉ាងក្រាស់ក្រែលតាមរយៈភាពយន្តខ្នាតធំ “Nakee 2” “នាងនាគ ២” និង “Brother of the Year” “បងប្រុសកំពូលកូរ”។ ខ្សែភាពយន្តទាំងពីរនេះរកបានចំនូលរហូតដល់ទៅ 100 លានបាត ឬ ៣លានដុល្លា។ នៅក្នុងឆ្នាំនេះផងដែរ ខ្សែភាពយន្តទូរទស្សន៍របស់នាងរឿង “ម្ចាស់ក្សត្រី” ដែលមានចំណងជើងថា “Nadech Kugimiya” បានចាក់ផ្សាយនៅប្រទេសថៃ និងប្រទេសចិនផងដែរ។


ចំណែកឯខ្សែភាពយន្តដែលក្លាយជាទីពេញនិយមរបស់ទស្សនិកជនហើយសម្តែងដោយ អ្នកនាង Chompoo Araya គឺ “Saranair Siblor” រឿង “Crazy Crying Lady” និង រឿង “I Love You Two”។ តែថ្មីៗនេះអ្នកនាងក៏បានសម្រាកពីការសម្តែងតាមស្ថានីយ៍ទូរទស្សន៍ បន្ទាប់ពីអ្នកនាងសម្រាលបានកូនភ្លោះ។


កញ្ញា Mai davika បានចូលរួមដើរតួរក្នុងភាពយន្តខ្នាតធំជារៀងរាល់ឆ្នាំហើយភាគច្រើន ទទួលបានការវាយតម្លៃខ្ពស់ពីទស្សនិកជន។ ខ្សែភាពយន្តថ្មីរបស់នាងរឿង “Jao Sao Mai Jum Kat Nam Sakun” នឹងចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ថៃនៅថ្ងៃទី 11 ខែធ្នូឆ្នាំ 2018 ។


ចំណែកអ្នកនាង Mew Nittha បានសម្តែងលើកដំបូងនៅក្នុងឆ្នាំ 2016ក្នុងរឿង “ONE DAY” ដែលសម្តែងជាប្រពន្ធ ជាមួយ លោក Ter Chantavit ។ ខ្សែភាពយន្តនេះបានទទួលភាព ល្បីល្បាញ និង រកចំណូលបានជាង 100 លានបាត ឬ ៣លានដុល្លា ។

សម្រាប់តារាសម្តែងថៃ អ្នកនាង Cris Horwang និង កញ្ញា Ice Preechaya ពួកគេបានចាប់ផ្តើមអាជីពក្នុងខ្សែភាពយន្តរឿង “រឿងស្នេហាមួយរបស់អ្នកដំណើរក្នុងទីក្រុងបាងកក” ” Bangkok Traffic Love Story” និងរឿងដ៏ល្បីរបស់ផលិតកម្ម GTH មានចំណងជើងថា ” I Fine Thank You Love You ” ។ ឥឡូវនេះទស្សនិកជនតែងតែឃើញជាញឹកញាប់តាមរយៈ រឿងភាគតាមទូរទស្សន៍ក្តី ក៏ដូចជាខ្សែភាពយន្តខ្នាតធំក្តី៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម