ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទ “ល្ខោនខោលមរតកជាតិខ្មែរ” និងរៀបចំឡើងចាប់ថ្ងៃទី០៨ ដល់ ១៤ ខែធ្នូខាងមុខនេះ
សាលាសិល្បៈហ៊្វូណន សហការជាមួយមជ្ឈមណ្ឌលសិល្បៈ សិប្បកម្មវត្តភ្នំដោយមានការឧបត្ថម្ភធំពី ធនាគារ ព្រីនស៍ នឹងរៀបចំជាកម្មវិធីទិវាបេតិកភណ្ឌ លើកទី៤ ដើម្បីអបអរសាទរខួប ១៥ឆ្នាំ របាំព្រះរាជទ្រព្យ, ខួបទី១៣ឆ្នាំ ល្ខោនស្រមោលស្បែកធំ និងខួប ២ឆ្នាំ ចាប៉ីដងវែងចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ និងការទទួលស្គាល់ ល្ខោនខោល ដោយអង្គការ UNESCO។
នៅក្នុងកម្មវិធីនេះក៏នឹងមានការតាំងពិព័រណផលិតផលខ្មែរ និងមានការសំដែងសិល្បៈបុរាណចម្រុះដូចជាការសំដែងល្ខោនខោល, សិល្បៈចម្លាក់ស្បែក, ការផលិតរបាំងមុខល្ខោនខោល, តន្ត្រីបុរាណ, ចាប៉ីដងវែង, ការបាញ់ធ្នូ, ការសំដែងសិល្បៈរបាំ, ការសាក់យ័ន្តខ្មែរ, ក្បាច់គុណបុរាណ, ល្បែងអុក, និងនំខ្មែរជាដើម។
ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទល្ខោនខោលមរតកជាតិខ្មែរ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈ សិប្បកម្មវត្តភ្នំ (រមណីយដ្ឋានវត្តភ្នំ) ដោយស្វាគមន៍សាធារណជនចូលរួមទស្សនាកម្សាន្តដោយសេរី ដើម្បីជាការលើកទឹកចិត្តដល់សិល្បៈករ ក៏ដូចជាចូលរួមគាំទ្រដល់ការសម្ដែងល្ខោនខោល និងការសម្ដែងសិល្បៈផ្សេងៗ ដើម្បីថែរក្សា ផ្តល់តម្លៃ និងស្វែងយល់អំពីវប្បធម៌ខ្មែរដ៏ផូរផង។
ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទល្ខោនខោលមរតកជាតិខ្មែរ គឺមានគោលបំណងដើម្បីលើកតម្កើងការផ្សព្វផ្សាយនូវកេរមតកវប្បធម៌ខ្មែរឲ្យកាន់តែមានភាពល្បីល្បាញក្នុងស្រទាប់សាធារណជន និងជម្រុញឲ្យយុវជនខ្មែរបានស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈនីមួយៗ តាមរយៈ ការតាំងបង្ហាញ និងការសម្ដែងនាឱកាសនោះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍