Connect with us

ការបរិច្ចាគឈាមស្ម័គ្រចិត្ត មានការកើនឡើង តែនៅមិនទាន់គ្រប់តម្រូវការនោះទេ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលអំណោយឈាម ចំនួនជាង ៨ម៉ឺន ប្លោក កើនឡើង១០% បើធៀបនឹងឆ្នាំ២០១៧ ខណៈក្នុងមួយថ្ងៃៗ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រូវការឈាម២០០ប្លោក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ។
ក្នុងន័យនេះ មជ្ឈមណ្ឌល បន្តអំពាវនាវដល់ពលរដ្ឋ និង មន្រ្តីរាជការ បន្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ព្រោះឈាមមួយប្លោក អាចជួយសង្គ្រោះអ្នកជំងឺ និងអ្នករងគ្រោះបានម្នាក់ ។ ជាមួយនេះ ការបរិច្ចាគឈាម គឺពុំមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពទេ តែផ្ទុយទៅវិញ គឺជួយឲ្យមានសុខភាពល្អ ។

បើតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តម្រូវការឈាមគឺមានច្រើន ដោយក្នុងមួយថ្ងៃត្រូវការឈាម២០០ប្លោក ។ ជាមួយនេះ បើទោះបីជាក្រុមចល័តរបស់ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ធ្វើការប្រមូលឈាមយ៉ាងណា ក៏នៅតែមិនគ្រប់គ្រាន់ ។
បច្ចុប្បន្ន ទោះបីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រកឈាមមិនបានគ្រប់ ១០០% ក្នុងការជួយសង្គ្រោះក៏ដោយ ក៏គ្រួសារអ្នកជំងឺដែលត្រូវការឈាម បានចូលរួមផ្ដល់ឈាម ដូចនេះ មិនមានការលក់ដូរឈាម ទៀតទេ ។

បើតាមលោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កាលពីឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលអំណោយឈាមចំនួន ៧៦៥១១ប្លោក នៅទូទាំងប្រទេស ។ ដោយឡែកឆ្នាំ២០១៨នេះ អំណោយឈាមដែលទទួល និងផ្គត់ផ្គង់ឲ្យអ្នកជំងឺ ចំនួន ៨៣៩៨៤ប្លោក នៅទូទាំងប្រទេស ក្នុងនោះ មជ្ឈមណ្ឌលជាតិភ្នំពេញ មានរហូតដល់៥៨៣៧៩ប្លោក ។
គួររំលឹកថា ក្នុងមួយឆ្នាំ មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមរៀបចំយុទ្ធនាការធំ២ គឺ នៅថ្ងៃទី១៤ កុម្ភៈ និងថ្ងៃទី១៤ មិថុនា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម