Connect with us

កម្ពុជា-ឡាវ ដាក់ចេញផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០១៩ ក្នុងនោះ ផ្តោតខ្លាំងលើតំបន់តាមព្រំដែន

ប្រទេសឡាវ ៖ កម្ពុជា និងឡាវ បានបើកកិច្ចប្រជុំទ្វេភាគីលើកទី១៧ ពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនរវាងប្រទេសទាំងពីរ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយយោងតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងរកម្ពុជា និងឡាវ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនសារធាតុញៀន ដែលមានឥទ្ធិពលលើប្រព័ន្ធប្រសាទ និងសារធាតុគីមីផ្សំដែលបានចុះហត្ថ លេខាកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩៩ និងផែនការសកម្មភាពសហ ប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០០ ។

ក្នុងកិច្ចប្រជុំទ្វេភាគីនោះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មាន ពាក់ព័ន្ធ នឹងការប្រឈមមុខទៅនឹងសភាពការណ៍ថ្មីៗ និង ភាពស្មុគស្មាញនៃគ្រឿងញៀន ដូចជា ការផលិត ការដាំដុះ ការចរាចរ និងការប្រើបំពានគ្រឿងញៀន ទាំងនៅក្នុងតំបន់ និងក្នុងប្រទេសទាំងពីរ ។ ទន្ទឹមនេះ ដើម្បីចូលរួមជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការកសាងបាននូវ “សន្តិសុខសហគមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់” កម្ពជា-ឡាវ បានដាក់ចេញនូវទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ ដូចជា ៖
១. ឯកភាពគ្នាឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមករវាងអាជ្ញាធរនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងករណីផលិត ដាំដុះ ចរាចរ និង ការប្រើបំពាននៃគ្រឿងញៀន ។

២. គាំទ្រដល់ការស៊ើបអង្កេតករណីពាក់ព័ន្ធនឹងគ្រឿងញៀន ដោយធានាបានដល់ការពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ទាំងថ្នាក់ស្រុក និងថ្នាក់ខេត្ត តាមការប្តូរវេន ។

៣. ការពង្រឹងសមត្ថភាពមន្រ្តីការិយាល័យទំនាក់ទំនងព្រំដែន BLO នៅតាមខេត្តជាប់ព្រំដែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការគ្នា ធ្វើការចែករំលែកបទពិសោធន៍ ក៍ដូចជាការស្វែងរកការ គាំទ្រជាសម្ភារៈ និងការបណ្តុះបណ្តាលពីដៃគូអភិវឌ្ឍន៍នានា។

៤. គាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតភូមិ-ឃុំ និងសាលារៀនគ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ ក្នុងនោះត្រូវធ្វើការណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនឱ្យយកចិត្តទុកដាក់អនុវត្តន៍តាមគំនិតផ្តួចផ្តើមនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងដោយបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។

៥. ការផ្លាស់ប្តូរគណប្រតិភូប្រចាំឆ្នាំ២០១៩ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍លើការងារត្រួតពិ និត្យគ្រឿងញៀន។

៦. ពង្រឹងការយល់ដឹងពីគ្រឿងញៀន ដោយលើកកម្ពស់ជីវភាពប្រជាជនរបស់ប្រទេសទាំងពីរដែលរស់នៅតាមបណ្តោយព្រំដែន និងផ្សព្វផ្សាយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងពីគ្រោះថ្នាក់ដែលបង្កដោយគ្រឿងញៀន ។

៧ . ឯកភាពគាំទ្រគម្រោងសុវត្ថិភាពទន្លេមេគង្គ ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំចូលក្នុងតំបន់ផលិត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម