Connect with us

កម្ពុជា និងវៀតណាម ចុះហត្ថលេខាលើឯកសារចំនួន៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម

ហាណូយ វៀតណាម៖ ឯកសារចំនួន ៦ ត្រូវបានចុះហត្ថលេខា អំឡុងពេលនៃដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នាទីក្រុងហាណូយ នៅថ្ងៃទី ៧ ខែធ្នូនេះ ។
ឯកសារសំខាន់ៗចំនួន៦ ដែលត្រូវបានចុះហត្ថលេខា រួមមាន៖
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយះ ពេល៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥។
ទី២៖ វិសោធនកម្មពិធីសារឆ្នាំ២០០៥ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៩៨។
ទី៣៖ វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹកឆ្នាំ២០០៩។
ទី៤៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។
ទី៥៖ កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក។
ទី៦៖ កិច្ចព្រមព្រៀងស្តីពីការទប់ ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅលើទឹកដីនៃប្រទេសវៀតណាម។
ថ្លែងនៅក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្រោយជំនួបពិភាក្សាទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបសម្តេចបានប្រាប់សមភាគីវៀតណាម ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យកងទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយកម្ពុជា ក៏មិនអនុញ្ញាតឲ្យវត្តមានកងទ័ពខ្លួននៅលើទឹកដីបរទេស ក្រៅពីក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាមថា ព័ត៌មាន ដែលចេញផ្សាយដោយ Asia Time ថា កម្ពុជាផ្តល់មូលដ្ឋានទ័ពឲ្យប្រទេសចិននោះ គឺជាព័ត៌មានមិនពិត ព័ត៌មានភូតកុហក និងជាព័ត៌មានបំផ្លិចបំផ្លាញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម